Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង្ក្រាបករណីចែកចាយគ្រឿងញៀន នៅក្រុងកំពង់ចាម ដកហូតបានថ្នាំជាង២គីឡូក្រាម

  • បោះពុម្ព

ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាប ដោយដកហូតបានថ្នាំញៀនសរុបជាង២គីឡូក្រាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣០ ខែតុលាម្សិលមិញ ដោយមានកិច្ចសហការពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន «ក៥» ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់ រួមមាន៖ ទី១៖ ឈ្មោះ ស៊ាត សីហា អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិយាងថ្មី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ទី២៖ ឈ្មោះ ប៊ុត សំអុល អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន, ទី៣៖ ឈ្មោះ សឿង សុខលី អាយុ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរច្រាំង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន០២កញ្ចប់ធំ មានទម្ងន់ ២,០៦៩.២៧ក្រាមទាំងសំបក, រថយន្ត ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ផ្លាកលេខប៉ៃលិន2A-2069 ចំនួន០១គ្រឿង និងទូរស័ព្ទដៃ០៣គ្រឿង។ ជនសង្ស័យខាងលើបានយកសំណាកធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩ ជាលទ្ធផល (អវិជ្ជមាន) បន្ទាប់ពីបញ្ចប់កិច្ចប្រតិបត្តិការ កម្លាំងមន្ទីប្រឆាំងគ្រឿងញៀន ក៏បានប្រគល់ករណីខាងលើនេះឲ្យមកកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់៕

ដកស្រង់ពី៖ FreshNews