Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាឱ្យស៊ើបអង្កេតរកជនខិលខូចដែលញុះញង់ និងរៃអង្គាសប្រាក់ពីពលរដ្ឋមានទំនាស់ដីធ្លី

  • បោះពុម្ព

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាអាជ្ញាធរឱ្យអាជ្ញាធរស្រុកថ្មពួក ស៊ើបអង្កេត រកជនខិលខូចដែលដើរញុះញង់បំផុសបំផុល ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី ដោយបានរៃអង្គាសថវិកា ពីប្រជាពលរដ្ឋថា យកទៅជួបខុទ្ទកាល័យសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យដោះស្រាយបញ្ហាទំនាស់ ស្របពេលរដូវកាលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ កាន់តែកៀកចូលមកដល់។

ការបញ្ជាឱ្យអាជ្ញាធរស្រុកថ្មពួក ឱ្យបើកការស៊ើបសង្កេតរកជនខិលខូច ពីសំណាក់អភិបាលខេត្តបន្ទាយមានជ័យ គឺបានធ្វើបានធ្វើឡើង បន្ទាប់ពីមានព័ត៌មានបែកធ្លាយថា មានជនខិលខូចមួយក្រុមបានធ្វើសកម្មភាពដើរញុះញង់ ប្រជាពលរដ្ឋចំនួន១៧០គ្រួសារ ដែលមានទំនាស់ ដីធ្លីនៅចំណុចភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាមួយនឹងប្រជាពលរដ្ឋ១៤គ្រួសារទៀត។ ដោយពួកគេបានឱ្យប្រជាពលរដ្ឋចំនួន២នាក់ទី១៖ ឈ្មោះ ផល ជួត ភេទស្រី និងទី២៖ ឈ្មោះ សំ វុត្ថា ភេទប្រុស បានដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋចំនួន១៧០គ្រួសារ បានជាង១០លានរៀល ដោយអះអាងថា យកទៅជួបខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យចេញ ស.ជ.ណ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកយាយ ផល ជួត បានអះអាងប្រាប់អ្នកសារព័ត៌មានថា «ដោយរូបគាត់ និងប្រជាពលរដ្ឋដទៃ មិនមានតំណាងអីនោះទេ តែការរៃអង្គាសគ្នា គឺដើម្បីយកទៅជួបខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញ ដោយរៃអង្គាសក្នុងម្នាក់ខ្លះ ២០ដុល្លារ ខ្លះ៥០ដុល្លារ ព្រោះដំណើរផ្លូវឆ្ងាយត្រូវចំណាយច្រើន»។ ក្រោយពីទទួលបានព័ត៌មាននេះ អាជ្ញាធរភូមិ-ឃុំ និងស្រុកថ្មពួក ជាពិសេសលោក ផល ថោណី ដែលជានាយករងរដ្ឋបាលស្រុកថ្មពួក បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យថា «ចំពោះករណីទំនាស់ដីធ្លីនេះរ៉ាំរ៉ៃជាយូរណាស់មកហើយ ខ្ញុំមានក្តីកង្វល់ជាខ្លាំងដោយសារតែបច្ចុប្បន្ននេះ រដូវកាលបោះឆ្នោតឃុំ-សង្កាត់ បានខិតជិតមកដល់ហើយដែរ បែរជាមានជនអគតិមួយចំនួនតូចឆ្លៀតឱកាសកេងចំណេញផលប្រយោជន៍ ហើយអួតអាងថាខ្លួនស្គាល់ខ្នងខ្សែអ្នកធំច្រើន នៅរាជធានីភ្នំពេញ អាចឱ្យខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ចេញ ស.ជ.ណ នឹងដោះស្រាយទំនាស់ជូនពួកគាត់ បានទើបពួកគាត់នាំគ្នារៃអង្គាសលុយកាក់ ដើម្បីឡើងទៅតវ៉ានៅរាជធានីភ្នំពេញ។ តែផ្ទុយទៅវិញលោកយល់ថា អាចនឹងចាញ់បោកគេខាតបង់ថវិកា និងពេលវេលាជាដើម»។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ១៤គ្រួសារ គឺមានបទបញ្ជា០១ របស់រាជរដ្ឋាភិបាល ដែលបានសម្រេចប្រគល់ជូនពួកគាត់រួចទៅហើយ មិនអាចរំលាយបានទេ។ ដោយឡែកពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃខាងលើនេះ លោក មាស ម៉ឺន តំណាងឱ្យប្រជាពលរដ្ឋ១៤គ្រួសារ ដែលបានមកសុំកិច្ចអន្តរាគមន៍ នៅសាលាស្រុកថ្មពួក ខណៈដែលពួកគាត់ជួបភាពអយុត្តិធម៌ណាស់ដោយសារតែប្រជាពលរដ្ឋ១៧០គ្រួសារ គ្មានឯកសារអ្វីទាំងអស់ បែរជាមកដណ្តើមដីពួកគាត់ទាំងដែលពួកគាត់ មានបណ្ណកម្មសិទ្ធស្របច្បាប់អស់ទៅហើយ។ លោកបានបង្ហើបឱ្យដឹងថា មូលហេតុដែលប្រជាពលរដ្ឋចំនួន១៧០គ្រួសារនោះតែងតែបង្កព្យុះភ្លៀង គឺដោយសារតែមានមេខ្យល់នៅពីក្រោយខ្នង ជាចុងក្រោយពួកគាត់សំណូមពរ ឱ្យអាជ្ញាធរស្រុកក៏ដូចជា ខេត្តបន្ទាយមានជ័យ ពិសេសសម្ដេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍រកយុត្តិធម៌ឱ្យពួកគាត់ផង ព្រោះពេលនេះរដូវកាលធ្វើស្រែចម្ការបានចូលមកដល់ហើយ៕

ដកស្រង់ពី៖ FreshNews