Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រ្តីម្នាក់ត្រូវជនសង្ស័យចាក់ជាច្រើនកាំបិត ប្លន់ទ្រព្យសម្បត្តិមិនបានសម្រេច នៅខណ្ឌកំបូល

  • បោះពុម្ព

ស្រ្តីម្នាក់ត្រូវបានជនសង្ស័យម្នាក់ទៀត ចាក់ជាច្រើនកាំបិតប្លន់យកទ្រព្យដល់ក្នុងផ្ទះ បណ្ដាលឲ្យរងរបួសធ្ងន់ ប៉ុន្តែប្លន់ពុំបានទ្រព្យសម្បត្តិនោះទេ ហើយក្រោយមកជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន នាំយកទៅសាកសួរនិងចាត់ការតាមច្បាប់។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងភូមិព្រៃតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ វ៉ិត សុខន អាយុ៤៨ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើរងរបួសជាច្រើនកន្លែង។ ចំណែកឯជនសង្ស័យឈ្មោះ ចំរើន ឧត្តម អាយុ៣១ឆ្នាំ ពីមុនស្នាក់នៅភូមិត្រពាំងអារក្ស សង្កាត់ឪឡោក ហើយបច្ចុប្បន្នស្នាក់នៅភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល។ នគរបាលបានប្រាប់ឲ្យដឹងថា នៅវេលាទៀបភ្លឺថ្ងៃកើតហេតុ ជនរងគ្រោះបានក្រោកពីដំណេករួចបានដាំទឹកដើម្បីឆុងតែ ខណៈនោះជនសង្ស័យបានចូលទៅរើកាកាយនៅក្នុងបន្ទប់អាសនៈរបស់គាត់។

ពេលនោះស្រ្តី រងគ្រោះបានឮស្នូររើកាកាយ ក៏បានចេញទៅមើល ប៉ុន្តែបានឃើញអ្វីឡើយ បន្ទាប់មកក៏បានទៅមើលបន្ទប់ដេក ស្រាប់តែឃើញជនសង្ស័យកំពុងរើកកាយកាបូបលុយ និងគ្រឿងអលង្ការរបស់គាត់។ ភ្លាមនោះគាត់ក៏បានរត់ចូលទៅក្នុងបន្ទប់អាសនៈ ហើយត្រូវជនសង្ស័យរត់ដេញតាមធ្វើសកម្មភាពចាក់ជាច្រើនាំបិត បណ្ដាលឲ្យគាត់រងរបួសហូរឈាមជោគខ្លួន ពេលនោះគាត់ក៏បានចាប់ទាញពងស្វាសជនសង្ស័យ ធ្វើឲ្យជននេះឈឺចាប់ទើបគាត់មានឱកាសបានរត់ចេញក្រៅស្រែកឲ្យកូនជួយបង្កឲ្យមានការភ្ញាក់ផ្អើល។

មន្រ្តីនគរបាលរូបនោះ បានបន្តថា ពេលនោះកូនៗរបស់គាត់បាននាំគ្នារត់ទៅជួយម្ដាយ ប៉ុន្តែពេលទៅដល់ជនសង្ស័យបានរត់ផ្លោះរបងគេចខ្លួនបាត់ទៅហើយ តែស្រ្តីរងគ្រោះស្គាល់ជនសង្ស័យ និងបានប្រាប់កូនថា ឈ្មោះ ឧត្តម នៅភូមិត្រពាំងអារក្ស ជាអ្នកចាក់ប្លន់គាត់។ បន្ទាប់មកទើបកូនៗ ប្ដឹងនគរបាលប៉ុស្តិ៍ឪឡោក និងនគរបាលផ្នែកព្រហ្មទណ្ឌ ខណ្ឌកំបូល ឲ្យចុះទៅពិនិត្យកន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ និងចាត់ការតាមច្បាប់តែម្ដង៕

ដកស្រង់ពី៖ FreshNews