Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​យុវជន​ម្នាក់​រង​របួសធ្ងន់

  • បោះពុម្ព

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ករណីយកដាវសាំម៉ូរ៉ៃកាប់បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ។

ហេតុការណ៍យកដាវសាំម៉ូរ៉ៃ កាប់ប្រហារនេះកើតឡើងកាលពីវេលាម៉ោង០០និង៥០នាទី រំលងអាធ្រាត្រ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៥៥កែង ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យ២នាក់ ត្រូវឃាត់ខ្លួនបានរួមមាន ៖ ១- ឈ្មោះ សន ណារ៉ុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ២- ឈ្មោះ សៅ សុខហេង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាំងក្រាំង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ចំណែកជនរងគ្រោះឈ្មោះ ពៅ ដារ៉ាវិឆ័យ ភេទ ប្រុស អាយុ១៧ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ២ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា កាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចរង្វង់មូល សម្តេចសង្ឃជួនណាត ផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានជនសង្ស័យចំនួន ០៤នាក់ ជិះម៉ូតូចំនួន ០២គ្រឿង និងដាវសាំម៉ូរ៉ៃ ចំនួន ០២ដើម នៅពេលជនសង្ស័យ ជិះម៉ូតូចេញពីដើរលេងនៅក្នុងកោះពេជ្រ មកដល់ចំណុចកើតហេតុខាងលើ បានឃើញជនរងគ្រោះ និងមិត្តភក្តិចំនួន ០៧នាក់ កំពុងអង្គុយលេងនៅកន្លែងកើតហេតុខាងលើ ពេលនោះជនសង្ស័យ និងបក្ខពួក ក៏ជិះម៉ូតូចូលទៅរកក្រុមជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ សន ណារ៉ុង និងឈ្មោះ សៅ សុខហេង បានកាន់ដាវសាំម៉ូរ៉ៃម្នាក់មួយ ចុះពីលើម៉ូតូទៅដេញកាប់លើក្រុមជនរងគ្រោះ បណ្តាលឲ្យត្រូវជនរងគ្រោះឈ្មោះពៅ ដារ៉ាវិឆ័យ ដាច់ចុងចង្អុលម្រាមដៃ ខាងឆ្វេងចំនួន០១ និងចំដើមទ្រូងខាងស្តាំ បណ្តាលឲ្យដាច់ប្រវែង០២សង់ ទីម៉ែត្រ រងរបួសជាទម្ងន់ ។

បន្ទាប់ពីធ្វើសកម្មភាពកាប់ ទៅលើជនរងគ្រោះឲ្យរងរបួសរួច ជនសង្ស័យឈ្មោះ សន ណារ៉ុង និងឈ្មោះ សៅ សុខហេង បានរត់ឡើងជិះម៉ូតូ ជាមួយបក្ខពួករត់គេចខ្លួនបាត់អស់ ចំណែកជនរងគ្រោះបានទៅមន្ទីរពេទ្យព្យាបាលរបួស ។ វត្ថុតាងចាប់យក ៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ទឹកក្រូច សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ1IQ 9872 ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព