Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមចោរ ៣នាក់ ជិះម៉ូតូ ១គ្រឿង ឆក់កាបូបស្ត្រី ពីរនាក់ កំពុងជិះម៉ូតូ បណ្តាលឱ្យដួលរងរបួស ចាប់បានចោរម្នាក់

  • បោះពុម្ព

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៣ និង ១៧នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងហេតុការណ៍នោះ ជនសង្ស័យម្នាក់ ត្រូវចាប់បាន រីឯជន សង្ស័យ ២នាក់ទៀត រត់គេចខ្លួនបាត់។នគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ជនសង្ស័យ ដែលជាចោរឆក់កាបូបនេះ មានគ្នាចំនួន ៣នាក់ មានដាវសាម៉ារ៉ៃ ១ដើម បានធ្វើសកម្មភាព ឆក់ទៅលើជនរងគ្រោះ ចំនួន ២នាក់ ខណៈដែលកំពុងតែជិះម៉ូតូឌុបគ្នា បណ្តាលឱ្យដួលរងរបួសធ្ងន់ស្រាលតែម្តង។ ប្រភពបន្តថា ជនរងគ្រោះ ទី១. ឈ្មោះ សែត មុំ ភេទស្រី អាយុ ២៤ឆ្នាំ របួសបាក់ជើងខាងឆ្វេង។ ទី២. ឈ្មោះ សែត ឌួង ភេទស្រី អាយុ ៤០ឆ្នាំ រងរបួសដៃខាងស្ដាំ។ទាំងពីរនាក់ រស់នៅក្នុងភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ចំណែកជនសង្ស័យ មានឈ្មោះ ស៊ុន ពិសិដ្ឋ ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយនគរបាលឃាត់ខ្លួនបានភ្លាមៗ ក្រោយពីជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង។ ប្រភពព័ត៌មានបានបញ្ជាក់ថា សម្ភារៈ ដែលបាត់ មានដូចជា ប្រាក់ចំនួន ២០ម៉ឺនរៀល ទូរស័ព្ទចំនួន ០១គ្រឿង។ រីឯជនសង្ស័យចំនួន ០២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួន ចោលម៉ូតូ បាត់ស្រមោល។ ជនសង្ស័យ ដែលឃាត់ខ្លួន ត្រូវបានយកទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំនុំរឿង តាមនីតិវិធី ចាត់ការតាមផ្លូវច្បាប់។ រីឯជនសង្ស័យ ២នាក់ទៀត ដែលបានរត់គេចខ្លួន ត្រូវកម្លាំងជំនាញ កំពុងស្រាវជ្រាវបន្ត។ ចំណែកជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តប៉ៃលិន៕

ដកស្រង់ពី៖ កោះសន្តិភាព