Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​សង្ស័យ​​​​រត់ពន្ធ​ចេញ​ទៅ​​​ភូមា ករណីយោធា៣នាក់​​ជួញ​ដូរ​អា.វុ.ធខុសច្បាប់​​​នេះ​

  • បោះពុម្ព

បន្ទាប់ពីមន្ត្រីយោធាចំនួន៣នាក់ដែលពាក់ព័ន្ធនឹងករណីជួញដូរអាវុធខុសច្បាប់នោះ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានត្រូវកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យស្ថាប័នអយ្យការធ្វើការសាកសួរ និងចោទប្រកាន់ជាផ្លូវការ ហើយសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

សំណុំរឿងលាក់កាំ.ភ្លើ.ង.វែងក្បែរព្រំដែនខ្មែរ-ថៃយោធា៣នាក់ពាក់ព័ន្ធបទល្មើសទាំងនេះមន្ត្រីយោធាទាំង៣នាក់នេះ ១-ឈ្មោះ អ៊ួន ពិសិដ្ឋ ភេទប្រុស មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ជាអនុប្រធានរោងជាងជួសជុលចម្រុះ(k4) អគ្គនាយកដ្ឋានបច្ចេកទេសសម្ភារៈនៃក្រសួងការពារជាតិ ។ ២-ឈ្មោះ ប៉ុល នី ភេទប្រុស មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ បម្រើការងារនៅអង្គភាពសឹករងស្រុកកំរៀង ខេត្តបាត់ដំបង ។ ៣-ឈ្មោះ វី វិនហាយ ភេទប្រុស មានឋានន្តរស័ក្តិជាព្រិន្ទបាលឯក បម្រើការងារនៅអង្គភាពសឹករងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សូមបញ្ជាក់ថា ចំពោះករណីជួញដូរអាវុធខុសច្បាប់នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវរកឲ្យឃើញម្ចាស់អាវុធដែលបានលាក់ទុកនៅចម្ការមៀន ក្នុងភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវរកឲ្យឃើញម្ចាស់អាវុធដើម្បីនាំខ្លួនទៅផ្តន្ទាទោសតាមច្បាប់ ស្តីពីការប្រើប្រាស់ ឬចរាចរណ៍អាវុធដោយគ្មានច្បាប់អនុញ្ញាត ។

ព័ត៌មានចុងក្រោយនៃការប្រទះឃើញកាំ.ភ្លើ.ងនៅស្រុកភ្នំព្រឹកអ្វីដែលយើងគិតគឺ ៖

ទី១-អាចជាការរត់ពន្ធអាវុធពីកម្ពុជាទៅភូមា ពីព្រោះសព្វថ្ងៃនេះអ្នកតស៊ូភូមាត្រូវការអាវុធដើម្បីធ្វើសឹកសង្គ្រាម ។

ទី២-អាចពាក់ព័ន្ធទៅនឹងចលនាពួកឧទ្ទាមនៅក្នុងស្រុកយើងយកអាវុធលាក់ទុក ដើម្បីរង់ចាំផ្ទុះអាវុធ ប៉ុន្តែលទ្ធភាពនឹងដូចជាតិចទេនិងមិនគួរឱ្យបារម្ភ ។

ទី៣-យើងអាចគិតថា ជាចោរប្លន់ប្រដាប់ អាវុធ ។ ប៉ុន្តែរូបភាពទាំងអស់នេះ យើងគិតថា រូបភាពទី១ច្រើនជាង គឺអាចជាការរត់ពន្ធអាវុធពីយើងទៅភូមា ។

សូមបញ្ជាក់ថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីមន្ត្រីយោធា៣នាក់ពាក់ព័ន្ធនឹងសំណុំរឿងជួញដូរអាវុធជាច្រើនដើម តំណាងអយ្យការបានបើកការស៊ើបសួររួចហើយ ដោយចោទប្រកាន់ពីបទជួញដូរនាំចេញ និងសន្និធិអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថ កិច្ចតាមមាត្រា៤៨៨ និងមាត្រា២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។

ក្រោយពីតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងនេះបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី ។ សំណុំរឿងបានស្ថិតនៅលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងជាចៅក្រមស៊ើបសួរ និងបានបើកការស៊ើបចប់សព្វគ្រប់នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ គួរបញ្ជាក់ទៀតថា មន្ត្រីយោធាទាំង៣នាក់បានត្រូវកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលជាតិ ចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីជួញដូរអាវុធខុសច្បាប់នៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ជាប់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១៩ និងទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលការចាប់ខ្លួនធ្វើឡើងនៅកន្លែងផ្សេងគ្នា ។ឧត្តមសេនីយ៍ត្រី អ៊ួន ពិសិដ្ឋ ចាប់ខ្លួននៅមុខភោជនីយដ្ឋានស្យាមស៊ីហ្វូ៊ត ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។វរសេនីយទោ ប៉ុល នី ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្រុកកំរៀង ខេត្តបាត់ដំបង និងព្រិន្ទបាលឯក វី វិនហាយ ចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្រុកកំរៀង ខេត្តបាត់ដំបងដែរ ។

ការចាប់ខ្លួនមន្ត្រីយោធាទាំង៣នាក់ខាងលើ នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា នាយទាហានជាន់ខ្ពស់ទាំងនោះ ពាក់ព័ន្ធទៅនឹងអាវុធដែលសមត្ថកិច្ចបានរកឃើញជាច្រើនដើមនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជាប់ព្រំដែនជាមួយប្រទេសថៃ ដែលជាកិច្ចការសហការរវាងកម្លាំងកងរាជអាវុធហត្ថ និងកងនគរបាលជាតិ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តផងដែរ ។ ក្រោយពីឃាត់ខ្លួនបុគ្គលទាំង៣នាក់នោះនាំទៅសាកសួរ ទើបមានចម្លើយពាក់ព័ន្ធទៅនឹងការជួញដូរអាវុធខុសច្បាប់ ដូចដែលខាងនគរបាលបានស៊ើបអង្កេតឃើញពិតប្រាកដមែន ។

ដូច្នេះ ពួកគេត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីឃុំខ្លួនបណ្តោះអាសន្នរង់ចាំការកាត់ទោសតាមច្បាប់កំណត់ ។ នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ទៀតថា ចំពោះបក្ខពួកមួយចំនួនទៀតដែលពាក់ព័ន្ធនឹងក្រុមជួញដូរអាវុធនេះ សមត្ថកិច្ចនគរបាលជាតិ និងកងរាជអាវុធហត្ថ កំពុងបន្តធ្វើការស្រាវជ្រាវដើម្បីបង្ក្រាប ។ សូមរំឭកថា អាវុធជាច្រើនដើមទៀត ត្រូវបានសមត្ថកិច្ចរកឃើញជាបន្តបន្ទាប់ ដែលលាក់ទុកនៅចម្ការមៀន ស្ថិតក្នុងភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ ៕ សំណុំរឿងប្រទះឃើញកាំ.ភ្លើ.ង១ការ៉ុង កំពុងបង្កើតគណ:គណកម្មការស៊ើបអង្កេត

ដកស្រង់ពី៖ កោះសន្តិភាព