Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ខ្លួន​មេ​ភូមិ​ម្នាក់ ក្រោយ​ដុត​បំផ្លាញ​ខ្ទេច​ត្រឹម​មួយប៉ប្រិចភ្នែក

  • បោះពុម្ព

មេភូមិចិត្តខ្លាំងម្នាក់បានផឹកស៊ីស្រវឹង រួចក៏ដុតផ្ទះខ្លួនឯងបណ្តាលឱ្យខ្ទេចម៉ត់តែម្តងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។

បុរសខាងលើរូបនេះមានឈ្មោះ កេត វុទ្ធី អាយុ៤២ឆ្នាំ ជាកសិករ និងជាមេភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ។បើតាមលោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា ករណីអគ្គិភ័យដុតផ្ទះខ្លួនឯងចំនួន១ខ្នងខាងលើនេះ មានទំហំទទឹង៧ម៉ែត្រ និងបណ្ដោយ១៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រាលការ៉ូក្រោម។លោកអធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងទៀតថា ចំណែកសម្ភារៈខូចខាតក្នុងអគ្គិភ័យខាងលើនេះ រួមមាន ៖ ទូរដាក់ខោអាវចំនួន០២, តុឈើចំនួន០២, កៅអីតុកាតាចំនួន៧, គ្រែដេកចំនួន០៣, ម៉ាស៊ីនបោកខោអាវចំនួន០១គ្រឿង, ទូរទស្សន៍ចំនួន០១គ្រឿង, កង្ហារចំនួន០២គ្រឿង, ខ្សែ.កមាសចំនួន០១ខ្សែ ទម្ងន់៦ជី, ម៉ូទ័របូមទឹកចំនួន០២, ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង, ម៉ាស៊ីនត្រង់ស៊ីនឺរចំនួន០១គ្រឿង និងអង្ករចំនួនមួយចំនួនផងដែរ។ បច្ចុប្បន្ន ជនបង្កខាងលើត្រូវបានកម្លាំងចាប់ឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីស៊ើបសួរអនុវត្តន៍តាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព