Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជនម្នាក់ ឈរមើលគេគប់ប៉េងប៉ោង ស្រាប់តែ​ត្រូវជនសង្ស័យ លួចកាប់រងរបួសធ្ងន់ សង្ស័យគំនុំ

  • បោះពុម្ព

យុវជនម្នាក់ រងរបួសក្បាលផ្នែកខាងក្រោយ ត្រូវបានគ្រូពេទ្យដេរអស់ជាច្រើនថ្នេរ ខណ:ឈរមើលគេលេងគប់ប៉េងប៉ោង ក្នុងបរិវេណវត្ត នៅក្នុងកម្មវិធីបុណ្យមួយ។

យុវជននោះ ត្រូវជនសង្ស័យប្រមាណ ៧នាក់ ទៅ ៨នាក់ យកដាវសាម៉ារ៉ៃ ទៅលួចកាប់ប្រហារពីក្រោយ បណ្តាលឱ្យរបួសក្បាល និងដៃ ហូរឈាមជោកខ្លួន។ចំណែកជនសង្ស័យ ក្រោយពេលធ្វើសកម្មភាពកាប់ប្រហាររួច ក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍លួចកាប់យុវជនឲ្យរបួសក្បាល ដេរអស់ច្រើនថ្នេរនេះ បានកើតឡើង កាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចវត្តភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉េន ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ ជាកសិករ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ( របួសក្បាល១០ថ្នេរ និងរបួសដៃ ខាងស្ដាំ)។ ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ មានគ្នាប្រហែល ៧ ទៅ ៨នាក់ បានរត់គេចខ្លួនអស់បាត់ស្រមោល ក្រោយកាប់ប្រហារជនរងគ្រោះរួច។ សមត្ថកិច្ចនគរបាលជំនាញនៃអធិការស្រុកសាលាក្រៅ បានឲ្យដឹងថា ករណីខាងលើនេះ មូលហេតុ ដោយមុនពេលកើតហេតុ គេឃើញជនរងគ្រោះ កំពុងឈរមើលគេគប់ប៉េងប៉ោងនៅក្នុងបរិវេណវត្តកុយ ក្នុងពិធីបុណ្យមួយ ដោយសង្ស័យមានបញ្ហាគំនុំជាមួយគ្នាពីមុន ស្រាប់តែនៅសុខៗ ត្រូវក្រុមជនសង្ស័យមកធ្វើសកម្មភាពកាប់ប្រហាររងរបួស រួចរត់គេចខ្លួនបែបនេះ។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រោយពេលទទួលបានពាក្យបណ្តឹង បច្ចុប្បន្ន កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាក្រៅ កំពុងសហការគ្នា ស្រាវជ្រាវ រកមុខសញ្ញា ដែលបានប្រព្រឹត្ត កាប់ជនរងគ្រោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព