Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្មក់​បុរស​ម្នាក់​​សម្រេច ចុង​ក្រោយ​របស់​ទៅ​ម្ចាស់​ដើម​វិញ អស់ទាំង​ម៉ូតូ​ជាង​២​ពាន់​ដុល្លារ​ទៀត

  • បោះពុម្ព

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់បានសម្រេច ហើយបន្ថែមល្បឿនបើករត់គេចខ្លួន បន្ទាប់មកជនរងគ្រោះបានជិះដេញតាម រួចស្រែកថា «ចោរៗ» ធ្វើអោយជនសង្ស័យភ័យស្លន់ស្លោក៏ជិះទៅបុកម៉ូតូប្រជាពលរដ្ឋ ហើយខ្ទាតបន្តទៅបុករះគំនរឥដ្ឋទៀត បណ្តាលឲ្យដួលម៉ូតូរងរបួស ក្រោយមកជនសង្ស័យក៏បានបោះទូរស័ព្ទអោយទៅជនរងគ្រោះវិញ រួចក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង។

សេចក្តីរាយការណ៍បន្តថា ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅនៅតាមបណ្ដោយផ្លូវលេខ៤៧ កែងនឹងផ្លូវលេខ៨០ នៅជិតនិងវត្តសេះស ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។បើតាមប្រភពព័ត៌មានពីជនរងគ្រោះផ្ទាល់សុំមិនប្រាប់ឈ្មោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់ទើបនឹងចេញពីធ្វើការនៅកោះពេជ្រ ហើយជិះត្រឡប់ទៅផ្ទះវិញនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

ប្រភពដដែលបន្តថា ខណៈពេលធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើងនោះ រូបគាត់ក៏បានលើកទូរស័ព្ទមកនិយាយ លុះមកដល់ជិតផ្សាររាត្រី ក៏ស្រាប់តែលេចមុខជនសង្ស័យក្មេងៗចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ស៊េរីឆ្នាំ២០១៩ តាមពីក្រោយ ហើយក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់គាត់បានសម្រេចតែម្តង និងបន្ថែមល្បឿនបើករត់គេចខ្លួន។ប្រភពដដែលបន្តថា ភ្លាមៗនោះ គាត់ក៏បានជិះដេញតាមពីក្រោយ រួចស្រែកថា«ចោរៗ» រហូតមកដល់ ចំណុចកើតហេតុ ជនសង្ស័យក៏ភ័យស្លន់ស្លោ រួចក៏ជិះទៅបុកជាមួយម៉ូតូប្រជាពលរដ្ឋ ហើយក៏ខ្ទាតបន្តទៅបុករះនឹងគំនរឥដ្ឋ និងខ្សាច់ទៀត បណ្ដាលឲ្យជនសង្ស័យដួលម៉ូតូរងរបួសរលាត់ដៃជើង ទៅមុខលែងរួច ហើយជនសង្ស័យក៏ប្រញាប់ប្រញាល់ងើបរត់ទាំងឈឺជើងតែម្តង ។

បន្ទាប់រូបគាត់ (ជនរងគ្រោះ) ក៏បានជិះតាមជនសង្ស័យទៀត ហើយគ្រានោះជនសង្ស័យក៏បោះទូរស័ព្ទមកអោយគាត់វិញ និងបន្ថែមល្បឿនរត់បន្តទៀត ចំណែកគាត់ (ជនរងគ្រោះ) ក៏លែងហ៊ានដេញតាមបន្តទៀត ក៏បណ្ដោយឲ្យជនសង្ស័យរត់គេចខ្លួនបាត់ស្រមោលតែម្តង ដោយបន្សល់ទុកតែម៉ូតូដែលមានតម្លៃជាង២០០០ដុល្លារនៅកន្លែងកើតហេតុតែប៉ុណ្ណោះ ។ក្រោយកើតហេតុ ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ បន្ទាប់ពីយកទូរស័ព្ទបានមកវិញ ហើយជនរងគ្រោះក៏បានបើកម៉ូតូចេញពីកន្លែងកើតហេតុទៅ ចំណែកម៉ូតូរបស់ជនសង្ស័យវិញ ក៏ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ដកស្រង់ពី៖ កោះសន្តិភាព