Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណី​ឆេះ​ផ្ទះ​១​ល្វែង ឈ្លក់ផ្សែង​ស្លា​.​ប់​ឪពុកក្មេក​និង​កូនប្រសា​ស្រី បុរស​រង​គ្រោះជា​មន្ត្រី​យោធា​ផ្កាយ​៣

  • បោះពុម្ព

ករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយល្វែង ក្នុងបុរីគឹមសាន្ត ធ្វើឲ្យឪពុកក្មេក និងកូនប្រសាស្រី ចេញពីក្នុងផ្ទះពុំរួច បណ្តាលឲ្យស្លា.ប់ទាំង២នាក់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យនោះ គឺបុរសរងគ្រោះជាមន្ត្រីយោធាផ្កាយ៣ ។

ហេតុការណ៍អគ្គិភ័យនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២១ នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិតាកេ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះជាឪពុកក្មេក ដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ គឺជាឧត្តមសេនីយ៍ឯក ជា សុផល អាយុ៦០ឆ្នាំ ជានាយករងខុទ្ទកាល័យ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ។ ចំណែកកូនប្រសារស្រី នៅមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ មានអាយុជាង ៣០ឆ្នាំ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា ដំបូងឡើយ គេឮសំឡេងស្រែកចេញពីខាងក្នុងផ្ទះ ស្រែកឲ្យគេជួយផង! ទុស្សេខ្សែភ្លើងឆេះផ្ទះខ្ញុំអស់ហើយ បន្ទាប់មក មានអណ្តាតភ្លើងឆាបឆេះខ្លាំងទៅៗ ផ្អើលប្រជាពលរដ្ឋមកជួយអន្តរាគមន៍ ឃើញភ្លើងឆាបឆេះផ្ទះនៅជាន់ផ្ទាល់ដី ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានចូលទៅជួយដែរ តែទ្វារចាក់សោចំនួន ៣ជាន់ គឺចាក់ពីខាងក្រៅ និងខាងក្នុងជាប់ ។ ពេលនោះជនរងគ្រោះជាឪពុកក្មេក បានយកកូនសោបោះអោយបងប្អូនប្រជាពលរដ្ឋ ដើម្បីចាក់ដែរ តែជនរងគ្រោះបោះកូនសោ មកចូលក្នុងអណ្តាតភ្លើងកំពុងឆាបឆេះ ជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយកកូនសោ នោះមិនបានទេ ភ្លាមៗបងប្អូនប្រជាពលរដ្ឋបាននាំគ្នា វា.យសោទម្លាយ ដើម្បីជួយយកជនរងគ្រោះចេញពីក្នុងអណ្តាតភ្លើង ។

តាមប្រភពព័ត៌មានដដែល បានបន្តទៀតថា ខណៈពេលបងប្អូនប្រជាពលរដ្ឋ វាយសោ ទម្លាយ ដើម្បីជួយយកជនរងគ្រោះចេញនោះ ស្រាប់តែជនរងគ្រោះ បានបាត់ស្មារតីសន្លប់ស្តូកស្តឹងទាំង២នាក់ទៅហើយ បន្ទាប់មកប្រជាពលរដ្ឋបាននាំគ្នា បីយកជនរងគ្រោះមកសង្គ្រោះបឋមភ្លាមៗដែរ ប៉ុន្តែមិនដឹងខ្លួននោះទេ ដោយសារឈ្ល.ក់ផ្សែងខ្លាំងពេក ។ បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅរថយន្តសង្គ្រោះ នឹងរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗ ខណៈពេលនោះដោយមានរថយន្តឯកជនបានដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ប៉ុន្តែពេលរថយន្តដឹកទៅដល់គ្លីនិក ជាអកុសលជនរងគ្រោះទាំងពីរនាក់បានបាត់បង់ជីវិតបាត់ទៅហើយ ។

ក្នុងខណៈនោះដែរ រថយន្ដអគ្គីភ័យ មកដល់កន្លែងកើតហេតុភ្លាមៗ ជាបន្តបន្ទាប់ចំនួន៥គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព ៩១១ កងទ័ពឆ័ត្រយោង ចុះមកដល់ភ្លាមៗ និងរថយន្តពន្លត់អគ្គិភ័យរបស់បុរី ចំនួន៣គ្រឿង រួមនឹងរថយន្តដឹកទឹករបស់រដ្ឋបាលខណ្ឌកំបូលចំនួន មួយគ្រឿង បានបាញ់ទឹកអស់រយៈពេលជាង១ម៉ោង ទើបរលត់ ។ ក្រោយពេលកើតហេតុ លោកអធិការខណ្ឌកំបូលបានបញ្ជាកម្លាំង ដើម្បីបិទផ្ទះឆាបឆេះខាងលើ រង់ចាំមន្ត្រីជំនាញចុះមកស៊ើបសង្កេត ក្នុងករណីខាងលើជាបន្តទៀត ។ ជំហានដំបូង សមត្ថកិច្ចសន្និដ្ឋានមូលហេតុ នៃការឆាបឆេះខាងលើ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ឆាបឆេះផ្ទះមួយល្វែង គឺឆេះតែជាន់ផ្ទាល់ដីទេ និងបណ្តាលឲ្យស្លា.ប់សមាជិកក្នុងគ្រួសារចំនួន២នាក់ គឺឪពុកក្មេក និងកូនប្រសាស្រី ៕

ដកស្រង់ពី៖ កោះសន្តិភាព