Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ចោរ​ដៃ​ស្អិត​​មាន​ប្រុស​ មាន​ស្រី​ អស់​លក្ខ​ណ៍​ដោយ​សារ​តែ​ស្លាក​លេខ​ម៉ូតូ

  • បោះពុម្ព

ជនដៃដល់ក្នុងអំពើចោរកម្ម (ចោរឆក់) ចំនួន០៣នាក់ ក្នុងនោះ មានស្ត្រីម្នាក់ផងត្រូវបានកម្លាំងអធិការស្រុកថ្មគោល ដែលមានកិច្ចសហការពីកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ផងធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្ត បន្ទាប់ កាលពីយប់ថ្ងៃទី៣០ វិច្ឆិកា រហូតដល់ព្រឹកថ្ងៃទី០១ ធ្នូ នេះ ខណៈជនខ្លះកំពុងសំងំនៅផ្ទះ និងខ្លះទៀតកំពុងសំងំប្រព្រឹត្តល្បែងអ៊ុីនធើរណេត ក្នុងក្រុងបាត់ដំបង។

លោក សេង លុច អធិការស្រុកថ្មគោលបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់មាន ១-ឈ្មោះ ឆុំ ចិន្តា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិអូរតានប់ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ២-ឈ្មោះ សួន ណារ័ត្ន ហៅ ប៉ាវ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ និង ៣ឈ្មោះ រុន ស្រីល័ក្ខ ភេទស្រី អាយុ២២ឆ្នាំ រស់ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកអធិការបានប្រាប់ថា ជនទាំង០៣នាក់នេះ ត្រូវសង្ស័យថា បានរួមដៃគ្នាធ្វើសកម្មភាព«ឆក់» កាបូបជនរងគ្រោះចំនួន០២ករណីដោយឡែកពីគ្នា ក្នុងទឹកដីស្រុកថ្មគោល។ ប៉ុន្តែពេលធ្វើសកម្មភាព ត្រូវជនរងគ្រោះ ចំណាំស្លាកលេខម៉ូតូបាន រួចរាយការណ៏ប្រាប់សមត្ថកិច្ច ទើបមន្ត្រីជំនាញ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ស្រាវជ្រាវចាប់បានជាបន្តបន្ទាប់។ បើយោងតាមព្រឹត្តិហេតុនៃអំពើចោរកម្មទាំង០២លើកខាងលើនេះ លើកទី១ ក្រុមជនដៃដល់បានជិះម៉ូតូធ្វើសកម្មភាព«ឆក់»កាបូប កាលពីយប់ថ្ងៃទី ២៦ វិច្ឆិកា នៅចំណុចភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល របស់ជនរងគ្រោះឈ្មោះ កែវ នាងតេន អាយុ២២ឆ្នាំ។

នៅក្នុងកាបូបរបស់នាងមានប្រាក់ខ្មែរចំនួន៤៧ម៉ឺនរៀល និងប្រាក់ថៃចំនួន១ម៉ឺនបាត។ នៅពេលជិះចេញទៅ ជនរងគ្រោះបានស្គាល់ម៉ាកម៉ូតូ និង ចំណាំស្លាកលេខម៉ូតូលោកចោរយ៉ាងច្បាស់ គឺ ម៉ាកហុងដាឌ្រីម បាត់ដំបង 1AJ-9243។ លើកទី២ ក្រុមដដែលនេះបានធ្វើសកម្មភាព«ឆក់» កាបូបលុយទៀត នៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី ២៩ វិច្ឆិកា នៅចំណុចភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ទៅលើជនរងគ្រោះឈ្មោះ គឹម សុឃឿន ភេទស្រី អាយុ៣៩ឆ្នាំ។ នៅក្នុងកាបូបនោះ មានប្រាក់ខ្មែរចំនួន៦០ម៉ឺនរៀល ប្រាក់ដុល្លា២០០ដុល្លារ កាតទូរស័ព្ទចំនួន៣០ដុល្លារ អត្តសញ្ញាណបណ្ណ១សន្លឹក ប័ណ្ណចាក់វ៉ាក់សាំង១សន្លឹក និងទូរស័ព្ទដៃ១គ្រឿង។ ប៉ុន្តែនៅក្រោយពេលត្រូវឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីទាំង០៣នាក់នេះបាន សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ម៉ូតូម៉ាកហុងដាឌ្រីម ពាក់–ស្លាកលេខ បាត់ដំបង 1AJ-9243 (ម៉ូតូជិះធ្វើសកម្មភាព) កាលប្រព័ន្ធមិត្តហ្វូន ៥០០០រៀលចំនួន០៤សន្លឹក និង ១ដុល្លាចំនួន០២សន្លឹក កាតប្រព័ន្ធស្មាត១ដុល្លា ចំនួន០១សន្លឹក។

បើតាមសមត្ថកិច្ចថា ជនសង្ស័យឈ្មោះ ឆុំ ចិត្រា ត្រូវបានឃាត់ខ្លួនពេលកំពុងសម្ងំលេងល្បែងអ៊ីនធើរណេត នៅម្ដុំខាងលិចផ្សារណាត់ ក្រុងបាត់ដំបង ខណៈគេបានប្រទះឃើញម៉ូតូជននេះទុកនៅខាងមុខទីតាំងអ៊ីនធើរណេតនោះ ដែលគេចំណាំស្លាកលេខបានយ៉ាងច្បាស់ក្រឡែត ។ ទោះយ៉ាងណា បើតាមលោក សេង លុច អធិការស្រុកថ្មគោល បានបញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់ខាងលើនេះ បានសារភាពទទូលស្គាល់អំពីបទល្មើសដែលពួកគេបានប្រព្រឹត្តទាំង០២លើកនេះហើយ។ ពេលនេះមន្ត្រីជំនាញ កំពុងសួរនាំនិងចាត់ការតាមនីតិវិធីហើយ៕

ដកស្រង់ពី៖ កោះសន្តិភាព