Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋ​រាយការណ៍​ពី​ផ្ទះ​មួយ​គួរ​ឱ្យ​សង្ស័យ សមត្ថកិច្ច​ចុះ​ភ្លាម​បង្ក្រាប​បាន​ទាំង​សម្បុក

  • បោះពុម្ព

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគគី សហការជាមួយកម្លាំងនគរបាលផ្នែកគ្រឿង.ញៀនស្រុកកៀនស្វាយ បានចុះបង្ក្រាបក្រុមសម្បុកជួញដូរ និងប្រើប្រាស់គ្រឿង.ញៀន បានចំនួន១០នាក់ រួមនឹងថ្នាំ.ញៀនចំនួន០៩កញ្ចប់ធំ-តូចទៀតផង ។

ហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១២និង១០នាទីរសៀល ស្ថិតក្នុងភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ជនសង្ស័យមានគ្នាចំនួន១០នាក់ខាងលើនេះទី១- ឈ្មោះ ពង្ស សុភារៈ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ម្ចាស់ផ្ទះ), ទី២- ឈ្មោះ សឿន ចិន្តា (ហៅចិន) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិចន្លក់ក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ទី៣- ឈ្មោះ ម៉ឺន គឹមសៀង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ទី៤- ឈ្មោះ ទុំ បូរ៉ា (ហៅទក) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិចន្លក់ក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ទី៥- ឈ្មោះ ពាង ធារ៉ា (ហៅជ័រ) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ តារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ទី៦- ឈ្មោះ គង់ ដារីម ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល ក្រុងភ្នំពេញ។ទី៧-ឈ្មោះ ហ៊ីម ចេងហុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គពពាយ សង្កាត់ក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល, ទី៨- ឈ្មោះ សុង សុខៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ទី៩- ឈ្មោះ ឆេង ណារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី១០- ឈ្មោះ អ៊ុក ស្រីខួច ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចដែលទទួលបានពីប្រជាពលរដ្ឋល្អ បានរាយការណ៍មកកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ ថា នៅចំណុចផ្ទះឈ្មោះ ពង្ស សុភារៈ ភេទប្រុស កំពុងតែធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ថ្នាំ.ញៀន ។ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយកម្លាំងប្រឆាំងបទល្មើសគ្រឿង.ញៀនស្រុក បានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ខាងលើ និងធ្វើការឆែកឆេរក៏បានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុ.ញៀន (ម៉ាទឹកកក) ចំនួន០៩កញ្ចប់ (តូច០៨កញ្ចប់ និងមធ្យម០១កញ្ចប់) នៅក្រោមគូទ ឈ្មោះ សឿន ចិន្តា (ហៅចិន) និងសំភារៈប្រើប្រាស់ថ្នាំ.ញៀនមួយចំនួនទៀត។ក្រោយសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង យកមកផ្នែកប្រឆាំងបទល្មើសគ្រឿង.ញៀនស្រុក ដើម្បីសួរនាំ។ ហើយនៅចំពោះមុខសមត្ថកិច្ចកិច្ច ជនសង្ស័យឈ្មោះ សឿន ចិន្តា (ហៅចិន) បានឆ្លើយសារភាពថា ថ្នាំ.ញៀនខាងលើនេះ ពិតជារបស់ខ្លួនប្រាកដមែន ដែលឈ្មោះ និន ភេទប្រុស (មិនស្គាល់ត្រកូល និងមិនស្គាល់ទីលំនៅ) បានផ្ញើអោយខ្លួន ដើម្បីយកមកចែកចាយបន្ត ។ ក្រោយពីសួរនាំចប់ សមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព