Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡានក្រុង​ពន្លះ​ជាមួយ​គោ​យន្ត​ត្រង់ព្រំប្រទល់​ខេត្ត២ ស្លា.ប់ និង​របួសច្រើននាក់​

  • បោះពុម្ព

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងដឹកទំនិញរបស់ក្រុមហ៊ុន បុកជាមួយនឹងគោយន្តកន្ត្រៃ បណ្តាលឱ្យស្លា.ប់៤នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២១ នៅចំនុចបង្គោលផ្លូវលេខ៤៤ លើផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិរវ៉ាក់លើ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង។

នគរបាលស្រុកសេសានអោយដឹងថា ភាគីខាងរថយន្តក្រុងដឹកទំនិញរបស់ក្រុមហ៊ុនកាពីតូល ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ២ BN-៧២១៤ បើកបរដោយឈ្មោះសាន វ៉ាន់ឌី រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង និងអ្នករួមដំណើរចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ ជឹម សុភារ៉េត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស បានស្លា.ប់ និងម្នាក់ទៀតឈ្មោះ ស៊ីម ស្រីឌឿន ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកបំរើការងារក្រុមហ៊ុនកាពីតូល រស់នៅភូមិត្បូងភ្នំ ឃុំតាងក្រាង ស្រុកបាធាយ ខេត្តកំពង់ចាម បានស្លា.ប់ ។ ចំណែកភាគីខាងគោយន្តកន្ត្រៃ អ្នកបើកគោយន្តកន្ត្រៃ ឈ្មោះឡាយ សុខវ៉ាត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម បានស្លា.ប់ និងអ្នករួមដំណើរម្នាក់ឈ្មោះឡាយ លាភ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកសិករ ត្រូវជាប្អូនប្រុសបង្កើតរបស់អ្នកបើកគោយន្តកន្ត្រៃ បានស្លា.ប់ ។

តាមប្រភពព័ត៌មានដដែលបានអោយដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនកាពីតូល (capitol ) ជ្រុលទៅបុ.កជាមួយនឹងគោយន្តកន្ត្រៃវាយសណ្តែក ពីក្រោយ ក្នុងទិសដៅស្របទិសគ្នាពីខេត្តរតនគិរីទៅអូរពងមាន់ស្ទឹងត្រែង ប បណ្តាលអោយភាគីខាងគោយន្តស្លា.ប់ចំនួន២នាក់ (ប្រុសទាំង២) និងភាគីខាងរថយន្តស្លា.ប់ចំនួន២នាក់ (ស្រី១នាក់) រងរបួសធ្ងន់១នាក់ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ នគរបាលស្រុកបានបញ្ជាក់ថា កត្តាដែលបង្កគ្រោះថ្នាក់ចរាចរណ៍ មូលហេតុបណ្តាលមកពីគោយន្តកន្ត្រៃគ្មានភ្លើងបំភ្លឺខាង ក្រោយ ។ បច្ចុប្បន្ន ស.ពជនរងគ្រោះទាំង៤នាក់ខាងលើត្រូវបានក្រុមគ្រួសារប្រគល់ជូនសាច់ញាតិនាំទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នកបើកបររថយន្តត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង៕

ដកស្រង់ពី៖ កោះសន្តិភាព