Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆេះក្លឹបកម្សាន្ត នៅក្រុងសៀមរាប សម្លា.ប់ ៣នាក់ និងសង្គ្រោះបន្ទាន់ម្នាក់

  • បោះពុម្ព

ហេតុការណ៍ឆេះក្លឹបអេលីត កាលពីម៉ោង ៨ និង ៥០នាទី យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នេះ បណ្តាលឲ្យស្លា.ប់បុរស ៣នាក់ និងសង្គ្រោះបន្ទាន់ម្នាក់។ អ្នកស្លា.ប់ ៣នាក់ នៅកន្លែងកើតហេតុ គឺជាសន្តិសុខ ២នាក់ និងអ្នកចម្រៀងម្នាក់។

រីឯអ្នកដែលរងរបួស ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នោះ ជាអ្នកចម្រៀង DJ។ ក្លឹបកម្សាន្តនេះ ស្ថិតនៅក្រោមដី ក្នុងអគារផ្សារទំនើប អាស៊ី ផ្លាហ្សា នៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។នៅពេលកើតហេតុ កងកម្លាំងចម្រុះ និងអាជ្ញាធរសមត្ថកិច្ច រួមទាំងឡានទឹករបស់អាជ្ញាធរជាតិអប្សរា បានចូលរួមជួយសង្គ្រោះ បាញ់ទឹកពន្លត់។ រហូតដល់ម៉ោងជិត ១១យប់នេះ អ្នករងគ្រោះ ត្រូវបានយកចេញពីក្នុងក្លឹប នៅក្រោមដីនោះអស់ហើយ៕

ដកស្រង់ពី៖ កោះសន្តិភាព