Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហាមហាងបញ្ចាំ យកអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ! ប៉ូលិសដកហូតបាន ៣៦៦សន្លឹក ពីកន្លែងបង់រំលស់ទូរស័ព្ទ

  • បោះពុម្ព

លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានប្រកាសថា អត្តសញ្ញាណបណ្ណ័បញ្ជាក់សញ្ជាតិខ្មែរ គឺហាមផ្តាច់ មិនឱ្យដាក់តម្កល់ជាមួយឯកសារ ក្នុងការដាក់បញ្ចាំ ឬរំលោះនោះទេ។

តែអ្នកទទួលបញ្ចាំ ឬរំលោះ អាចធ្វើការចំលងរួចបញ្ជាក់នៅច្រកចេញចូលតែមួយ ព្រោះវាមានតំលៃដូចគ្នានឹងអត្តសញ្ញាណបណ្ណ័ដើម។ប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ទោ សម សាមួន បានឱ្យដឹងថា ជំនាញអត្ដសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានចុះពិនិត្យគោលដៅអាជីវកម្មលក់ទូរស័ព្ទដៃ ម៉ូតូ និងសម្ភារៈមួយចំនួនទៀត ដែលទទួលបង់រំលោះ ដោយឯកសារងាយៗ គ្មានទ្រព្យបញ្ចាំ។ ក្នុងនោះ កំលាំងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានចុះពិនិត្យចំនួន ៣ទីតាំង នៅក្នុងស្រុកបសេដ្ឋ ហើយបានប្រមូលសន្លឹកអត្តសញ្ញាណប័ណ្ណ ចំនួន ៣៦៦សន្លឹក ដែលបងប្អូនប្រជាពលរដ្ឋ យកទៅដាក់តម្កល់ជាមួយឯកសារ ជាថ្នូរនឹងការបង់រំលស់ទូរស័ព្ទដៃ។

តាមការបញ្ជាក់ពីម្ចាស់ហាង មូលហេតុនៃការទុកសន្លឹកអត្តសញ្ញាណប័ណ្ណ គឺជាថ្នូរនឹងការបង់រំលស់ទូរស័ព្ទដៃ ដោយម្ចាស់ ត្រូវបង់ប្រាក់ជាមុនចំនួន ៥០%នៃតម្លៃទូរស័ព្ទ មិនគិតការប្រាក់ រហូតដល់ថ្ងៃបង់ប្រាក់បង្គ្រប់តម្លៃទូរស័ព្ទ ទើបអាចដកយកអត្តសញ្ញាណប័ណ្ណត្រឡប់ទៅវិញបាន។ ជាមួយគ្នានេះដែរ អង្គភាពការិយាល័យផ្តល់អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ក៏បានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ ១៥ឆ្នាំ មកបំពេញបែបបទ ជារៀងរាល់ថ្ងៃ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយមិនគិតថ្លៃឡើយ។ ប៉ុន្តែនៅមានបងប្អូនខ្លះ នៅតែថា គ្មានអត្តសញ្ញាណប័ណ្ណ ដើម្បីចូលរួមក្នុងការងារសង្គម ពិសេសការចុះឈ្មោះបោះឆ្នោត។ តែការមិនមានអត្តសញ្ញាណប័ណ្ណនេះ តាមការស្រាវជ្រាវរបស់មន្ត្រីជំនាញ គឺអាចផ្តើមចេញពីការដាក់បញ្ចាំនេះឯង។

ជុំវិញការដាក់បញ្ចាំនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ដែរថា ឯកសារអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់បានកំណត់ថា ជាឯកសារផ្ទាល់ខ្លួន ម្ចាស់អាជីវកម្មទាំងអស់ មិនអាចដកយកទុក(ច្បាប់ដើម) ទៅធានាលើបំណុល ឬបញ្ចាំជាប្រាក់បានទេ (កាតសម្គាល់ខ្លួនរបស់មនុស្សម្នាក់ គឺជាអត្ដសញ្ញាណរបស់បុគ្គល)។ ដូច្នេះម្ចាស់អាជីវកម្ម ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ជៀសវាងការអនុវត្តនីតិវិធីផ្លូវច្បាប់។ ស្នងការខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានបញ្ជាក់ទៀតថា ចំពោះសន្លឹកអត្តសញ្ញាណប័ណ្ណ ដែលប្រមូលបានពីទីតាំងខាងលើ បានចែកជូនប្រជាពលរដ្ឋប្រើប្រាស់វិញ បានមួយចំនួនហើយ និងមួយចំនួនទៀត កំពុងបន្តចែកជូន ព្រោះទើបតែប្រមូលបានថ្មី។ ប៉ុន្តែអ្នកទទួលបញ្ចាំ និងប្រជាពលរដ្ឋ ត្រូវអ្វីបញ្ចាំជំនួស រួមទាំងការថតចម្លងអត្តសញ្ញាណប័ណ្ណនេះ ដូចការណែនាំរបស់សមត្ថកិច្ចខាងលើ៕

ដកស្រង់ពី៖ កោះសន្តិភាព