Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្វើ​មេការ​សំណង់​មិន​គ្រប់ បែកគំនិត​រក​ចំណូល​បន្ថែម ត្រូវ​សន្តិសុខ​ឃើញ​ទាន់​ចាប់​ជាប់

  • បោះពុម្ព

ជនសង្ស័យម្នាក់ដែលជាមេការសំណង់នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង ទំនងជាប្រាក់ដែលរកបានពីការធ្វើសំណង់នេះ ចាយមិនគ្រប់ ក៏បែកគំនិតលួចដែកសរសៃរបស់ក្រុមហ៊ុនជាច្រើនជាមួយនឹងបក្សពួកម្នាក់ទៀត ក្នុងគោលបំណងយកទៅលក់ឱ្យអ្នកទិញអេតចាយ ដើម្បីបន្ថែមប្រាក់ចំណូល តែទីបំផុតក៏ត្រូវបានសន្តិសុខដែលយាមភ្នំបុរី ប្រទះឃើញក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង។

ការឃាត់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៤និង៤៥នាទី កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចបុរី «ម៉ន ដានី» ស្ថិតក្នុងភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជនសង្ស័យចំនួន២នាក់ខាងលើ គឺ១-ឈ្មោះ ប៉ូ យៀន ភេទប្រុស អាយុ២៦ឆ្នាំរស់ភូមិ កំពង់ម្កាក់ ឃុំ ឃ្លាំងមាស ស្រុក បរវិល ខេត្តព្រៃវែងមុខរបរជាមេការសំណង់នៅបុរីម៉ន ដានីភូមិភានសា។ និងទី២- ឈ្មោះ ភី សុភ័ក្ក ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិភានសា ឃុំព្រះនិព្វានស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរជាអ្នកទិញអេតចាយ ។

ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចដែកសរសៃរបស់ក្រុមហ៊ុនចំនួន១១២កំណាត់ ដើម្បីលក់យកលុយមកចាយពិតមែន តែពេលលួចបានហើយ រូបគេក៏បានតេទៅឈ្មោះ ភី សុភ័ក្ក ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិឆ្លុង ឃុំពានរោង ខេត្តព្រៃវែង ស្នាក់នៅភូមិភានសាឃុំព្រះនិព្វានស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរជាអ្នកទិញអេតចាយ ដើម្បីមកយកនៅចំណុចខាងត្បូងរបងបុរី ប៉ុន្តែខណៈពេលដែលកំពុងធ្វើសកម្មភាពលើកដែកដាក់លើរ៉ីម៉កនោះ ក៏ត្រូវសន្តិសុខល្បាត ឃើញទាន់ ក៏ឃាត់ខ្លួនរូបគេទាំងពីរនាក់តែម្តង។ ប្រភពដដែលបន្តថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់បានហើយ សន្តិសុខក្រុមហ៊ុនបានធ្វើការបងហូតវត្ថុតាងរួមមាន ម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AE.1408 និងកន្ទុយរឺម៉ក០១គ្រឿង ប្រគល់អោយសមត្ថកិច្ច។ លុះនៅរសៀលថ្ងៃដដែល ជនសង្ស័យ និងវត្ថុតាង បានឃាត់ខ្លួន និងយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់បន្តតាមច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព