Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វង្វេង​ផ្លូវ​ទៅ​ផ្ទះ ក៏​ជួប​បុរស​២​នាក់​មក​ធាក់​ជន​រង​គ្រោះ​ឱ្យ​ដួល​ត្រឡប់ត្រឡិន​រួច​យក​ម៉ូតូ

  • បោះពុម្ព

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ត្រូវបានក្រុមចោរធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូម៉ាកហុងដាស្តុបភី ស៊េរីឆ្នាំ២០២១មួយគ្រឿង បានសម្រេច រួចក៏ជិះរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីបុរសរងគ្រោះបានផឹកស្រាស្រវឹងហើយក៏ជិះម៉ូតូវង្វេងផ្លូវទៅផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចទល់មុខបុរីប៉េងហួត តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

បើតាមប្រភពព័ត៌មានពីបុរសម្នាក់ជាសន្តិសុខឯកជន ដែលយាមក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបភី ស៊េរីឆ្នាំ២០២១ ពណ៌សលាយក្រហម មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីត្បូងទៅជើង ក៏ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងទៀត ម៉ាក XR ពណ៌ក្រហម មិនចាំស្លាកលេខ បានជិះតាមពីក្រោយម៉ូតូរបស់ជនរងគ្រោះ ។បុរសជាសន្តិសុខខាងលើបន្តថា លុះមកដល់ចំណុចកើតហេតុដែលមានសភាពស្ងាត់ ក្រុមជនសង្ស័យនោះក៏បានធ្វើសកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះឱ្យដួលអូសត្រឡប់ត្រឡិន បណ្តាលឲ្យបុរសជាជនរងគ្រោះរងរបួសបែកមុខ បែកមាត់សន្លប់ស្ដូកស្ដឹងតែម្តង។

បុរសដដែលបន្តទៀតថា ភ្លាមៗនោះ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់បានចុះមកលើកម៉ូតូរបស់ជនរងគ្រោះ រួចក៏នាំគ្នាជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយសុវត្ថិភាពតែម្តង។ លុះមួយសន្ទះក្រោយមក ជនរងគ្រោះក៏បានដឹងខ្លួនពីសន្លប់ រួចក៏មានប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានឈប់ជួយមើល និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានផងដែរ។បើតាមសម្តីពីបុរសរងគ្រោះបានរៀបរាប់ទាំងស្ថានភាពស្រវឹង ប្រាប់ឲ្យដឹងថា រូបគាត់មានឈ្មោះ ហោ ប៊ុនលាភ អាយុ៤៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅម្តុំបន្ទាយកងពលតូចលេខ៧០ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយនៅមុនពេលកើតហេតុ គាត់មានបំណងជិះត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីគាត់ទើបតែចេញពីកន្លែងផឹកស៊ី។ ប៉ុន្ដែដោយសារស្រវឹងខ្លាំងពេក គាត់ក៏បានភ្លេចមិនដឹងផឹកនៅទីណានោះទេ ថែមទាំងវង្វេងផ្លូវទៅផ្ទះទៀតធ្វើឲ្យគាត់ជិះមកដល់ចំណុចកើតហេតុនេះតែម្ដង។ ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ និងបាននាំជនរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ធ្វើការដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព