Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ស្រុក​បាទី ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ករណី​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​

  • បោះពុម្ព

លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាកម្លាំងនគរបាលជំនាញ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ វ៉ន ឡង់ឌី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។ ការឃាត់ខ្លួននេះ ក្រោយពីអាណាព្យាបាលជនសង្ស័យ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ក្នុងផ្ទះរបស់គាត់ ក្នុងភូមិ-ឃុំខាងលើ ទើបកម្លាំងជំនាញអធិការដ្ឋានបានចុះ ឃាត់បានជនសង្ស័យម្នាក់ ព្រមទាំងដកហូតបានក្រាមសថ្លា ០១កញ្ចប់ សង្ស័យសារធាតុញៀនខុសច្បាប់ និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀន មានដបទឹកសុទ្ធ០១ ទុយោ០១ដើម និងដែកកេះ០១ ។ដោយឡែក នៅវេលាម៉ោង៩យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោកអធិការនគរបាលស្រុកបាទី ក៏បានបញ្ជាកម្លាំងនគរបាលជំនាញឃាត់ខ្លួន បានជនសង្ស័យ ២នាក់ទៀត ករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ខណៈកម្លាំងជំនាញអធិការដ្ឋានបានចុះល្បាត នៅចំណុចភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានឃើញជនសង្ស័យ ឈ្មោះ ប៉េង ស្រ៊ុន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជិះម៉ូតូក៏បានហៅសួរនាំ ហើយឆែកឆេរ ក៏ប្រទះឃើញម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ១កញ្ចប់ ក៏ឃាត់ខ្លួននៅនឹងកន្លែង និងដកហូតបានម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនខុសច្បាប់ ១កញ្ចប់ និងម៉ូតូ១គ្រឿង។ បន្ទាប់មក កម្លាំងនគរបាលបានសាកសួរជនសង្ស័យ ទើបឈានទៅបន្ដឃាត់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះ ប៉េន ភានិច អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងដកហូតបានម្សៅក្រាម សថ្លា សង្ស័យសារធាតុញៀនខុសច្បាប់ ១កញ្ចប់ធំ ទូរសព្ទ២គ្រឿង និងមូតូ១គ្រឿង ។

ករណីឃាត់ខ្លួនជនសង្ស័យ ទាំង៣នាក់ខាងលើនេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ផងដែរ ។ បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព