Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ ករណី​ជួញដូរ​គ្រឿងញៀន និង​កាន់កាប់​អាវុធ​ខុសច្បាប់

  • បោះពុម្ព

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ បានបើកការស៊ើបសួរ លើសំណុំរឿងជនត្រូវចោទ ចំនួន៣នាក់ បន្ទាប់ពីសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាប់បញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន និងកាន់កាប់អាវុធ ដោយខុសច្បាប់ ។

ជនត្រូវចោទ ទាំង០៣នាក់ រួមមាន ៖

ទី១- ឈ្មោះ ស៊ឹម ចិត្រា អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានដីកាចាប់ខ្លួនចុះថ្ងៃទី៣០ សីហា ២០១៨

ទី២- ឈ្មោះ អ៊ឹម សុវិចិត្រ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ

៣- ឈ្មោះ ខាត់ ឧត្តម អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ។

អ្នកទាំងបីនាក់ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ សូមរម្លឹកថា ជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួន នៅម៉ោង១៣និង៣០នាទីថ្ងៃ០៤ ខែធ្នូ ឆ្នាំ២០២១ ។ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយអំពៅ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ។ វត្ថុតាងចាប់យក រួមមាន ៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១២កញ្ចប់, អាវុធខ្លីចំនួន ០១ដើម ម៉ាកK59 និងគ្រាប់ចំនួន ០២គ្រាប់, ថង់សំរាប់ច្រកគ្រឿងញៀន មួយចំនួន, ឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួន ៕

ដកស្រង់ពី៖ កោះសន្តិភាព