Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ចោរ​ ហែក​ដំបូល​ស័ង្កសី ​ចូល​លួច​ទូរស័ព្ទ ​២១​គ្រឿង

  • បោះពុម្ព

ទីបំផុត នគរបាលប៉ុស្តិ៍សង្កាត់ជ្រាវ សហការជាមួយនគរបាលក្រុងសៀមរាប ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលឡើងហែកស័ង្កសី ចូលលួចទូរស័ព្ទក្នុងហាង ហើយរត់គេចខ្លួន។

ចោរនោះ ត្រូវប៉ូលិសចាប់បាន កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្ត ទទួលផែនព្រហ្មទណ្ឌ ថ្លែងថា នគរបាលប៉ុស្តិ៍សង្កាត់ជ្រាវ និងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានសហការគ្នាស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សយ ស៊ាំ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីគាស់ស័ង្កសីតូបលួចយកទូរស័ព្ទ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ លោកស្នងការរង រំឭកថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ៤ និង ៣០នាទីរសៀល នៅតូបលក់ទូរស័ព្ទយីហោ ពីង ពីង ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានចោរលួចគាស់ស័ង្កសី តូបលួចយកទូរស័ព្ទអស់ ចំនួន ២១គ្រឿង ក្នុងនោះ មានម៉ាកសាំស៊ុង ៥គ្រឿង អុបប៉ូ ១៣គ្រឿង និងវីវ៉ ៣គ្រឿង។

បន្ទាប់ពីទទួលបណ្តឹងពីម្ចាស់តូប និងដោយផ្អែកលើកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ច ក៏កំណត់មុខសញ្ញាបាន ទើបនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ នាំយកមកសាកសួរ។ នៅពេលសាកសួរ ជនសង្ស័យឆ្លើយថា ខ្លួនពិតជាបានឡើងហែកស័ង្កសី ចូលទៅក្នុងតូបលួចយកទូរស័ព្ទមែន ហើយទូរស័ព្ទទាំងនោះ ខ្លួនយកទៅលក់ និងបញ្ចាំអស់ហើយ។ ជាមួយនេះ សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទៀត ហើយជាលទ្ធផលគឺវិជ្ជមាន។ ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត៕

ដកស្រង់ពី៖ កោះសន្តិភាព