Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនតៃវ៉ាន់​ ៦​នាក់​ ត្រូវតុលាការ ផ្តន្ទាទោស ​ម្នាក់​ៗ​​ជាប់គុក​ ១​ជីវិត ពាក់ព័ន្ធគ្រឿងញៀន​ តែមេខ្លោងម្នាក់ រត់ពីមន្ទីរពេទ្យបាត់​

  • បោះពុម្ព

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែធ្នូនេះ បានប្រកាសសាលក្រមផ្ដន្ទាទោសជនជាតិចិនតៃវ៉ាន់ចំនួន ៦នាក់ កំណត់ឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗ មួយជីវិត ពាក់ព័ន្ធនឹងករណីផលិត និងជួញដូរគ្រឿងញៀន នៅកម្ពុជា។

សាលក្រម បានតម្រូវជនជាប់ចោទទាំង ៦នាក់ បង់ប្រាក់ពិន័យចូលថវិការដ្ឋ ក្នុងម្នាក់ៗ ៥០លានរៀល និងបានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍ តាមកំណត់ច្បាប់ បើសិនជនជាប់ចោទកើតទុក្ខមិនសុខចិត្ត ចំពោះការកាត់ក្តីនេះ។ ជនជាប់ចោទទាំង ៦នាក់នេះ មាន៖

១-ឈ្មោះ He Yi Ri ភេទប្រុស អាយុ ៦២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ G៤៥៧៩៤៣៩៤ (កំពុងរត់គេចខ្លួន) ជាប់ចោទពីបទកែច្នៃ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

២-ឈ្មោះ Lee Shao Feng ភេទប្រុស អាយុ ៤៨ឆ្នាំ ។

៣-ឈ្មោះ Chen Chih Chieh ហៅ Jakyភេទប្រុស អាយុ៤៣ឆ្នាំ ។

៤-ឈ្មោះ Chen Paijiun ភេទប្រុស អាយុ ២០ឆ្នាំ ជាប់ចោទពីបទដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

៥-ឈ្មោះ Zhen Qi Zhi ភេទប្រុស អាយុ ២៦ឆ្នាំ ។

៦-ឈ្មោះ Yu Yao Sung អាយុ ៣៦ឆ្នាំ។

ជនជាប់ទាំង ៦នាក់នេះ ត្រូវបានចោទប្រកាន់ពីបទផលិត រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាមួយសារធាតុផ្សំពាក់ព័ន្ធនឹងបទល្មើសជួញដូរបរិក្ខារ ឬសម្ភារៈប្រើប្រាស់ក្នុងការផលិត ឬការប្រើដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខេត្តព្រះវិហារ ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។ បទល្មើសនេះ មានចែងឲ្យផ្ដន្ទាទោសតាមមាត្រា៣៩ មាត្រា៤០ មាត្រា៤៨ មាត្រា៥៤ និងមាត្រា៥៦ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមជម្រាបថា កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានសហការបើកប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់ នៅខេត្តព្រះវិហារ ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ សរុបចំនួន ៤គោលដៅផ្សេងគ្នា នៅថ្ងៃទី១០ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដោយរឹបអូសបានគ្រឿងញៀនផលិតរួចប្រមាណ ៧០គីឡូក្រាម និងសារធាតុផ្សំគ្រឿងញៀនមួយចំនួនធំ រួមទាំងសម្ភារៈបរិក្ខារផលិតគ្រឿងញៀនជាច្រើនទៀត នៅតាមទីតាំងនិមួយៗ។ ជនជាប់ចោទត្រូវបានឃុំខ្លួន នៅពន្ធនាគារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ លុះមកដល់យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ជាអកុសល ជនជាប់ចោទម្នាក់ ឈ្មោះ Hy Yi Ri ដែលជាមេខ្លោងជួញដូរគ្រឿងញៀន ក្នុងចំណោមជនជាប់ចោទទាំង ៦នាក់ បានរត់គេចខ្លួនចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខណៈអនុរក្សពន្ធនាគារ នាំទៅសម្រាកព្យាបាលជំងឺ ដែលរហូតមកដល់ពេលនេះ មេខ្លោងរូបនោះ មិនទាន់ត្រូវចាប់ខ្លួនបាននៅឡើយទេ៕

ដកស្រង់ពី៖ កោះសន្តិភាព