Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ តូចចិត្តមានជំងឺប្រចាំកាយ ព្យាបាល​មិនជា ដាច់ចិត្តលោត​ពីលើស្ពានថ្ម អត់ទឹក

  • បោះពុម្ព

ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ នៅតាមដងផ្លូវជាតិលេខ៥៧ នាំគ្នាឆ្អើលឆោឡោ រត់ទៅមើល ខណ:ឃើញបុរសម្នាក់ លោតស្តែងៗ ទម្លាក់ខ្លួនពីលើស្ពានថ្ម ស្ពានតារៀប ធ្វើអត្ត.ឃា.ត ដោយសារតែមានជំងឺប្រចាំកាយ។

បុរសនោះ កើតជំងឺមហារីកពោះវៀន ដោយគ្រូពេទ្យប្រាប់ថា មិនអាចព្យាបាលជានោះឡើយ។ហេតុការណ៍បុរសម្នាក់ មានជំងឺប្រចាំកាយ ដាច់ចិត្តលោតពីលើស្ពាន ដែលមិនមានទឹកនោះ បានកើតឡើង កាលពីវេលាម៉ោងប្រហែល ១២ និង១០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ស្រ្តី ឈ្មោះ ឌី វ៉ើង អាយុ ៥២ឆ្នាំ ម្តាយជនរងគ្រោះ បានរៀបរាប់ថា បុរសនោះ មានឈ្មោះ សាន់ ច័ន្ទ អាយុ ៣០ឆ្នាំ ជាកសិករ រស់នៅភូមិកើតហេតុខាងលើ។ គាត់ជាស្រ្តីមេម៉ាយ មានកូនប្រុសស្រីចំនួន ៣នាក់។ កូនប្រុសច្បងម្នាក់ និងកូនប្រុសស្រី ២នាក់ទៀត ហើយកូនប្រុសម្នាក់នេះ តែងតែពោលឈឺចុកចាប់ក្នុងពោះ អស់រយ:ពេលជាច្រើនឆ្នាំមកហើយ លុះឱ្យគ្រូពេទ្យគ្រប់ទីកន្លែងក្នុងខេត្ត រហូតដល់ភ្នំពេញ ពិនិត្យមើល គេប្រាប់ថា មានជំងឺមហារីកក្នុងពោះវៀន មិនអាចវះកាត់ ឬព្យាបាលបានឡើយ។

ពេលត្រឡប់មកផ្ទះវិញ គាត់ ក៏ស្វះស្វែងរកថ្នាំបុរាណខ្មែរ ដើម្បីព្យាបាលគ្រប់មធ្យោបាយ តែមិនបានធ្វើឱ្យកូនប្រុសរបស់គាត់ម្នាក់នេះ ធូរស្បើយនោះទេ ដោយកាន់តែឈឺចុកចាប់ខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ លំបាកហូបអាហារ ជាពិសេសចេះតែថប់ដង្ហើម។ អ្នកម្តាយ រៀបរាប់បន្តថា រហូតមកដល់ថ្ងៃកើតហេតុ កូនប្រុសគាត់ លួចជិះម៉ូតូទៅក្រៅ ដើម្បីលោតទម្លាក់ពីលើស្ពាន ធ្វើអត្ត.ឃា.តម្តងទៅហើយ តែមិនបានសម្រេច ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ទាំងទឹកមុខក្រៀមក្រំ។ លុះក្រោយមក ក៏ជិះម៉ូតូទៅម្តងទៀត ដាច់ចិត្តលោតពីលើស្ពានថ្មតែម្តង។ គាត់បញ្ជាក់ថា តាំងពីកូនគាត់កើតជំងឺមហារីក មិនអាចព្យាបាលជានេះ គឺគាត់មិនធ្លាប់ជេរស្តី ឬបន្ទោសកូននោះឡើយ មានតែប្រើពាក្យលួងលោម ព្រោះកូនរបស់គាត់មិនធ្លាប់ធ្វើឱ្យម្តាយពិបាកចិត្តនោះឡើយ ក្រោយពីប្តីគាត់ស្លា.ប់ចោល កាលពីប៉ុន្មានឆ្នាំមុន គឺរស់នៅតែជាមួយនឹងកូនៗ ប៉ុណ្ណោះ៕

ដកស្រង់ពី៖ កោះសន្តិភាព