Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនមែន នៅតែស្ពានជ្រោយចង្វារទេ នៅគីហ្ស៊ុណា ក៏មានអ្នកលោតទឹកដែរ! ចែករំលែក 13 ម៉ោង មុន កំពង់ចាម ០៩ ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ២០:១៨ ខេត្តកំពង់ចាម​៖ ស្ត្រីម្នាក់ មានវិបត្តិផ្លូវចិត្ត បានសម្រេចចិត្តលោតទឹកទន្លេមេគង្គ ពីលើស្ពានគីស្ស៊ុណា។ ពុំមានអ្នកណាម្នាក់ ជួយទាន់

  • បោះពុម្ព

ស្ត្រីម្នាក់ មានវិបត្តិផ្លូវចិត្ត បានសម្រេចចិត្តលោតទឹកទន្លេមេគង្គ ពីលើស្ពានគីស្ស៊ុណា។ ពុំមានអ្នកណាម្នាក់ ជួយទាន់ទេ។សមត្ថកិច្ចមូលដ្ឋាន ឲ្យដឹងថា ស្ត្រីរងគ្រោះ បានលោតពីលើស្ពានគីហ្ស៊ុណា កាលពីថ្ងៃទី៥ ខែធ្នូ ហើយគេប្រទះឃើញស.ព អណ្តែតទឹក នៅក្នុងភូមិទី៦ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧ និង ៣០នាទីព្រឹក។

ស្ត្រីរងគ្រោះ ឈ្មោះ សុខ ស៊ីភន អាយុ ៤១ឆ្នាំ មានទីលំនៅ ក្នុងភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ មូលហេតុ នៃការបញ្ចប់ជីវិតនេះ ត្រូវបានគេអះអាងថា នាងមានវិបត្តិផ្លូវចិត្ត។ ក្រោយស្រង់សាកសព ប៉ូលិសធ្វើកោសល្យវិច្ច័យ ពិនិត្យសាកសព រកឃើញថា៖ ១.ផ្នែកក្បាលៈ ពុំមានស្លាកស្នាមអ្វីទេ ២.ផ្នែកកៈ ពុំមានស្លាកស្នាមអ្វីទេ ៣.ផ្នែកដងខ្លួនៈ ពុំមានស្លាកស្នាមអ្វីទេ និង៤.ផ្នែកអវៈយុវៈ ក៏ពុំមានស្លាកស្នាមអ្វីឡើយ។ ផ្អែកតាមការធ្វើកោសល្យវិច័យ ការសន្និដ្ឋានរបស់គ្រូពេទ្យ ការបំភ្លឺរបស់សាក្សី និងការបំភ្លឺរបស់ក្រុមគ្រួសារសព ត្រូវបានអាជ្ញាធរសមត្ថកិច្ច សន្និដ្ឋានថា ស្ត្រីរងគ្រោះ ពិតជាស្លាប់ ដោយលង់ទឹក ដោយលោតពីលើស្ពានគីស្ស៊ុណា ដោយខ្លួនឯង ពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសអ្វីផ្សេងឡើយ។

នគរបាលការពារស្ពានគីសូណា បានប្រាប់ថា កាលពីវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី៥ធ្នូ គេបានប្រទះឃើញស្ត្រីម្នាក់ នៅក្នុងដៃយួរថង់ប្លាស្ទិកពណ៌សមួយ ដើរសំដៅពីក្បាលស្ពាន ត្រើយខាងកើត ក្នុងក្រុងកំពង់ចាម ហើយឡើងលើស្ពាន លុះដល់ត្រង់ចំណុចចន្លោះសសរប៉េ ៤ និងប៉េ៥ ស្ត្រីរូបនោះ ក៏បានលោតទឹកធ្វើអត្តឃាតតែម្ដង។ បន្ទាប់មក នគរបាលបានចេញតាមរកមើលមនុស្សក្រែងផុស តែមិនបានប្រទះឃើញនោះទេ។ តាមដំណឹង ស្ត្រីដែលបញ្ចប់ជីវិតនេះ ដោយតូចចិត្តខ្លួន មានជំងឺប្រចាំកាយ ហើយជាក្រមុំចាស់ផង។ សមត្ថកិច្ច បានប្រគល់សាកសព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

ដកស្រង់ពី៖ កោះសន្តិភាព