Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមចោរ ជិះម៉ូតូឆក់តាមផ្លូវ គួរតែលក់ម៉ូតូចាយ ប្រសើរជាងចេញឆក់!

  • បោះពុម្ព

នារីវ័យក្មេង ២នាក់ ខណៈជិះម៉ូតូ ចេញពីធ្វើការ ត្រលប់ទៅផ្ទះវិញ ក៏ត្រូវបានសង្ស័យ១ក្រុម ជិះម៉ូតូ មកឆក់យកកាបូប តែមិនបានសម្រេច បែរជាចោរ បន្សល់ទុកម៉ូតូ ១គ្រឿង នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១ និង ២០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ជនរងគ្រោះ សុំមិនបញ្ចេញអត្តសញ្ញាណ ហើយរបស់នៅក្នុងកាបូប ក៏មិនបានបាត់បង់អ្វីនោះដែរ។

ចំណែកម៉ូតូម៉ាកហុងដាស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BV-4364 មួយគ្រឿង និងពិលឆក់១ ជារបស់ជនសង្ស័យ ត្រូវសមត្ថកិច្ច យកទៅរក្សាទុក។ ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ជាក់ស្ដែង បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញនារីវ័យក្មេង ២នាក់ បានជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ចេញពីធ្វើការ ហើយគោលបំណងត្រលប់ទៅផ្ទះវិញ ដោយជិះម៉ូតូធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ លុះមកដល់ពាក់កណ្ដាលស្ពាន ក៏ស្រាប់តែមានជនសង្ស័យ ២នាក់ បានជិះម៉ូតូ ២គ្រឿង ធ្វើដំណើរបញ្ច្រាសស្ពាន ហើយជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ២នាក់ ក៏បានធ្វើសកម្មភាពឆក់កាបូបពីនារី ដែលអង្គុយខាងក្រោយ បណ្ដាលឲ្យដាច់ខ្សែកាបូប ជ្រុលនៅលើស្ពាន។

ជនសង្ស័យ មិនបានយកទៅនោះទេ ហើយគាប់ជួនពេលនោះដែរ នារីរងគ្រោះ បានស្រែកឆោឡោ ថា «ចោរៗ» ទើបផ្អើលដល់អ្នកដំណើរ ជួយស្ទាក់ដេញតាម ដែលធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ដួលម៉ូតូ ស្កុបពីពណ៌ស មួយគ្រឿងនៅលើស្ពាន ហើយចោរ នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់តែម្ដងទៅ។ បន្តិចក្រោយទើបផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសាកសួរពីដំណើររឿងហេតុ ដែលកើតឡើង ជាមួយនឹងជនរងគ្រោះផងដែរ។ ក្រោយពេលកើតហេតុ នារីរងគ្រោះ រួមជាមួយវត្ថុតាងម៉ូតូរបស់ជនសង្ស័យ ត្រូវបានសមត្ថកិច្ច នាំយកទៅសាកសួរ និងដាក់ពាក្យបណ្ដឹង ដើម្បីអោយសមត្ថកិច្ច ស្រាវជ្រាវរកជនសង្ស័យ មកចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖ កោះសន្តិភាព