Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆេះ​ហាង​លក់​ម៉ូតូ​ សាខា​ក្រុមហ៊ុន​ហុងដា​ខេត្តកំពត ខូចខាត​រថយន្ត​ ២​គ្រឿង និង​ម៉ូតូ ៥៧​គ្រឿង

  • បោះពុម្ព

អគ្គីភ័យឆាបឆេះ ហាងលក់ម៉ូតូយីហោ «លីប៉េង» សាខាក្រុមហ៊ុនម៉ូតូហុងដាខេត្តកំពត កាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលស្ថិតនៅឃុំកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីអគ្គីភ័យឆេះហាងលក់ម៉ូតូហុងដា ដែលមានម្ចាស់ឈ្មោះ លី ប៉េង ភេទប្រុស អាយុ៦០ឆ្នាំ ។ បណ្តាលឲ្យឆេះរថយន្ត Lexus LX 570 ចំនួនមួយគ្រឿង និងរថយន្ត Honda CRV ចំនួនមួយគ្រឿងទៀតខូចខាតធ្ងន់ធ្ងរ រួមនឹងម៉ូតូចំនួន ៥៧គ្រឿង រងការខូចខាតធ្ងន់និងមធ្យម ។ សមត្ថកិច្ច អោយដឹងបន្ថែមទៀតថា ចំពោះមូលហេតុនៃអគ្គីភ័យ នៅមិនទាន់ដឹងនៅឡើយទេ កំពុងបន្តការស្រាវជ្រាវរកមូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះឡើង ។

សមត្ថកិច្ច បញ្ជាក់ថា កម្លាំងជំនាញបានប្រើប្រាស់រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ រថយន្ត ស្មើនឹង ៤០ ម៉ែត្រគូប ។ ហើយអគ្គិភ័យរលត់ទាំងស្រុងនៅវេលាម៉ោង ០៨និង២០នាទីព្រឹកថ្ងៃដដែល ។ យ៉ាងណា គ្រោះអគ្គីភ័យខាងលើនេះ បណ្តាលអោយខូចខាតផ្ទះជាន់ក្រោមប្រហែល ៣០% ហើយមិនបណ្តាលអោយប៉ះពាល់ដល់លំនៅដ្ឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្បែរខាងទេ ក៏ដូចអាយុជីវិតមនុស្សនរណាម្នាក់ឡើយ ៕

ដកស្រង់ពី៖ កោះសន្តិភាព