Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​២​នាក់​ភ័យ​ស្លន់​រត់​ចោល​ម៉ូតូ ក្រោយ​លេចមុខ​យុវជន​១​ក្រុម​កាន់​អាវុធ​ដេញ​តាម

  • បោះពុម្ព

បុរសពីរនាក់ជិះម៉ូតូចេញពីញ៉ាំអីនៅហាងមួយកន្លែង ក៏ត្រូវក្រុមក្មេងស្ទាវមួយក្រុមជិះដេញតាមវាយ និងកា.ប់ ក្នុងបំណងយកស្លាកលេខម៉ូតូ តែមិនបានសម្រេច ក៏នាំគ្នាជិះគេចខ្លួនបាត់ស្រមោលអស់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចខាងជើងស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បើតាមប្រភពព័ត៌មានពីបុរសរងគ្រោះម្នាក់ឈ្មោះ ទុច កុសល អាយុ២០ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FV-5820 ទើបតែជិះចេញពីញ៉ាំអីនៅហាងមួយកន្លែង ក្បែរកន្លែងកើតហេតុ ក្នុងបំណងជិះដឹកគ្នាត្រឡប់ទៅផ្ទះវិញនៅឯចោមចៅ ដោយជិះតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូង ។បុរសរងគ្រោះបន្តថា លុះពេលជិះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានក្មេងស្ទាវមួយក្រុមមានគ្នាជាង១០នាក់ ជិះម៉ូតូ៧ទៅ៨គ្រឿងមិនចាំម៉ាក បានជិះតាមពីក្រោយគាត់ទាំង២នាក់ ហើយក្នុងដៃប្រដាប់ទៅដោយកាំបិតប៉័ងតាំងតោ និងដុំថ្ម រួចក៏ធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់របស់គាត់ (ជនរងគ្រោះ) បណ្តាលឲ្យដួលតែម្តង។

ប្រភពដដែលបន្តថា គ្រានោះបានធ្វើឲ្យគាត់ទាំង២នាក់ (ជនរងគ្រោះ) មានការភ័យស្លន់ស្លោក៏នាំគ្នាស្ទុះងើបរត់ចោលម៉ូតូយករួចខ្លួនតែម្តង ចំណែកក្រុមក្មេងស្ទាវទាំងនោះវិញ ក៏បានឈប់ម៉ូតូ រួចស្ទុះចុះទៅវាយ និងកា.ប់កម្ទេចម៉ូតូរបស់គាត់ (ជនរងគ្រោះ) បណ្តាលឲ្យបែកចង្កៀងនិងក្បាំងរងការខូចខាត ថែមទាំងមានបំណងកាច់យកស្លាកលេខម៉ូតូរបស់គាត់ទៀតផង (ជនរងគ្រោះ) តែកាច់មិនបានសម្រេច ក្រោយមកក្រុមក្មេងស្ទាវនោះក៏ដកយកតែសោម៉ូតូ រួចក៏នាំគ្នាជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយសុវត្ថិភាពទៅ។ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានចុះមកអន្តរាគមន៍ និងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់យកក្រុមក្មេងស្ទាវទាំងនោះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាបន្តទៀត៕

ដកស្រង់ពី៖ កោះសន្តិភាព