Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រីចម្រុះ ចុះពិនិត្យឃ្លាំងអាជីវកម្ម ស្តុកមាន់រស់ របស់ឈ្មោះ សាយ ទូច ក្រោយខេត្ត បានបិទ​អាជីវកម្ម ដោយធុំក្លិនប៉ះពាល់អ្នកជិតខាង ចែករំលែក 2 ថ្

  • បោះពុម្ព

មន្ត្រីចម្រុះ បានចុះទៅពិនិត្យឃ្លាំងស្តុកមាន់រស់របស់លោក សាយ ទូច ក្រោយពីមានបណ្តឹងពីពលរដ្ឋជិតខាង និងមានការបញ្ជាឱ្យបិទទីតាំងអាជីវកម្មនេះ ព្រោះតែធុំក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថាន កាលពីថ្ងៃទី១៧ វិច្ឆិកាកន្លងមក។

ការចុះពិនិត្យនេះ បានធ្វើឡើង កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្រោយពីមានព័ត៌មានថា ម្ចាស់ទីតាំងនេះ លួចស្តុកមាន់បំពាននឹងការសម្រេចរបស់អាជ្ញាធរ។ ទីតាំងឃ្លាំងស្តុកមាន់នេះ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។មន្ត្រីចម្រុះ ដែលចុះទៅពិនិត្យនេះ មានមន្ត្រីរដ្ឋបាលខេត្ត មន្ត្រីបរិស្ថាន មន្ត្រីផលិតកម្ម និងបសុព្យាបាល មន្ត្រីសាធារណការ និងដឹកជញ្ជូន មន្ត្រីនគរបាលក្រុងសិរីសោភ័ណ អាជ្ញាធរភូមិ និងសង្កាត់។ ក្រុមមន្ត្រីចម្រុះ បានសាកសួរព័ត៌មានពីអ្នករស់នៅជុំវិញឃ្លាំងស្តុកមាន់នោះ និងត្រូវបានប្រាប់ថា ពួកគាត់រស់នៅទីនេះ មានការរំខានផង និងប៉ះពាល់ដល់បរិស្ថានផង ដោយសារតែការធុំក្លិនមិនល្អ។

នៅឃ្លាំងនេះ គេដឹកមាន់រស់ចូលទាំងកណ្តាលយប់ មាន់ស្រែករញ៉េចរញ៉ាច រកដេកពួន មិនបាន។ ជាមួយនេះ ធុំក្លិនស្អុយ និងស្នូររថយន្ត ចេញចូលពេលកណ្តាលអាធ្រាត្រ ដែលបង្កសំឡេងប៉ះពាល់ដល់ការសម្រាក។ មន្ត្រីជំនាញនិយាយថា តាមពិត ឃ្លាំងធ្វើអាជីវកម្មប្រមូលសត្វបក្សី (ស្តុកមាន់រស់) នេះ ក្រោយពេលទទួលបណ្តឹងពីប្រជាពលរដ្ឋ ជិតខាងឃ្លាំងហើយ មន្ត្រីចម្រុះបានទៅពិនិត្យ និងរាយការណ៍ជូនអភិបាលខេត្ត និងសម្រេចឱ្យបិទ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ហើយបើនៅតែបន្តធ្វើអាជីវកម្ម ត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។

មន្ត្រីដដែលបន្តថា ក្រោយពីបិទការធ្វើអាជីវកម្មឃ្លាំងស្តុកមាន់រស់ រយៈពេលជិត ១ខែមកនេះ ស្រាប់តែមានព័ត៌មាន តាមបណ្តាញសង្គមហ្វេសប៊ុកថា ឃ្លាំងស្តុកមាន់រស់ នៅតែមានក្លិនស្អុយ ទើបមន្ត្រីចម្រុះ ចុះមកពិនិត្យទៀត តែមិនឃើញមានការធ្វើអាជីវកម្មឡើយ ដោយគ្រាន់តែរថយន្តដឹកមាន់ ចូលមកចាក់សាំង ហើយចេញទៅវិញ និងគ្មានរថយន្តដឹកមាន់រស់យកមកស្តុក និងគ្មានក្លិនស្អុយ ដូចការចោទប្រកាន់នោះទេ៕

ដកស្រង់ពី៖ កោះសន្តិភាព