Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឪពុកចុងស្រវឹងស្រា ជេរកូនដើម កូនទ្រាំមិនបាន សំពងពីរព្រនង់ បែកក្បាល ហូរឈាមកក្លាក់

  • បោះពុម្ព

យុវជនម្នាក់ វ័យ ២០ឆ្នាំ រស់នៅភូមិដំបងច្រុះ ឃុំជាំគ្រវៀន ស្រុកមេមត់ បានប្រើអំពើហិង្សា ដោយយកព្រនង់ឈើមួយកំណាត់ វាយទៅលើក្បាលឪពុកចុង ត្រូវចំនួនពីរកន្លែងបណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយហេតុការណ៍នេះ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនបង្ក ដែលជាកូន នាំមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសួរនាំ។នគរបាលមូលដ្ឋាន ប្រាប់ថា យុវជនដែលត្រូវឃាត់ខ្លួន ឈ្មោះ គង់ រក្សា អាយុ ២០ឆ្នាំ រស់នៅភូមិកើតហេតុ។ ចំណែកឪពុកចុង ដែលរងរបួស ឈ្មោះ អាង ធន អាយុ ៤៨ឆ្នាំ ត្រូវបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។ នគរបាលមូលដ្ឋាន បន្តថា ដើមហេតុដំបូង ដោយសារតែបុរសជាឪពុកចុង បានផឹកស្រាស្រវឹង នៅខ្ទមចំការរបស់ម្ដាយឈ្មោះ ខេន មុំ ពេលដែលស្រវឹងនោះ ឪពុករូបនេះ បានជេរប្រទេចមកលើកូន ដែលជាហេតុ បណ្ដាលឱ្យយុវជនរូបនោះ ខឹង។

ដោយទ្រាំមិនបាន យុវជននោះ ក៏ទាញព្រនង់ឈើមួយកំណាត់ មកវាយសំពង ត្រូវក្បាលឪពុកចុង បណ្ដាលឲ្យឈាម ហូរស្រោចពេញខ្លួន។ ហេតុការណ៍កូនចុង វាយឪពុកចុងនោះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង៣០នាទី រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ ក្រោយពីហេតុការណ៍នេះ ប្រជាពលរដ្ឋនៅក្នុងភូមិ បានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលជាំគ្រវៀនហើយក៏ប៉ូលិសអន្តរាគមន៍ ចុះទៅជាបន្ទាន់ដល់កន្លែងកើតហេតុ និងឈានដល់ឃាត់ខ្លួនយុវជន ជាកូនវ័យ ២០ឆ្នាំរូបនេះ។ ពេលដែលនាំខ្លួនមកដល់អធិការដ្ឋាននគរបាលស្រុកមេមត់ យុវជនជាកូន បានឆ្លើយថា ជាញឹកញាប់ ឪពុកចុងតែងតែផឹកស្រាស្រវឹង និងជេរប្រទេចមកលើរូបគេជាញឹកញាប់។

លើកនេះ ដោយទ្រាំមិនបាន ក៏យកព្រនង់ឈើ វាយសំពង ទៅលើឪពុកចុងតែម្ដង។ នគរបាលមូលដ្ឋាន បន្តថា ដោយទទួលបញ្ជាពីលោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុក ក៏ដូចជាស្នងការនគរបាលខេត្ត នាព្រឹកថ្ងៃទី១០ធ្នូ យុវជនដែលបង្កហិង្សាក្នុងគ្រួសារ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន យុវជនជាកូនចុងរូបនេះ ធ្លាប់បានប្រើប្រាស់គ្រឿងញៀនផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព