Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​ផ្ទះ ២​ខ្នង​ខូចខាត​ទាំងស្រុង នៅ​ខេត្តព្រះវិហារ

  • បោះពុម្ព

ករណីអគ្គីភ័យឆាបឆេះផ្ទះចំនួន ០២ខ្នង កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង ។

ម្ចាស់ផ្ទះឈ្មោះ ស៊ុន គឹមសៀន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានឲ្យដឹងថា ៖ មូលហេតុ នៃការឆេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។ គ្រោះអគ្គិភ័យនេះ បណ្ដាលឲ្យឆេះ ផ្ទះទី១ ទំហំ៩គុណ១២ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង (ត្រូវបានឆេះខូចខាតទាំងស្រុង) ។ និងផ្ទះទី២ ទំហំ៥គុណ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស្បូវ (ត្រូវបានឆេះខូចខាតទាំងស្រុង) និងខូចខាតទ្រព្យសម្បត្តិ រួមមាន ៖ ស្រូវចំនួន ០៤តោន, លុយចំនួន ១០លានរៀល, ម៉ូតូចំនួន ០១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនធំ ។ កម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានប្រើប្រាស់រថយន្តអគ្គិភ័យ ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២រថយន្ត អន្តរាគមន៍ទប់ស្កាត់មិនឲ្យឆេះរាលដាល និងពុំបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ ៕

ដកស្រង់ពី៖ កោះសន្តិភាព