Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃើញ​ម្ចាស់​ដេក​ក្នុង​បន្ទប់ បុរស​២​នាក់​ប្រើ​ល្បិច​យក​សោ​ចាក់​ទ្វារ​ជាប់ រួច​ធ្វើ​សក​មម្ម​ភាព

  • បោះពុម្ព

បុរសម្នាក់បានចតម៉ូតូ១គ្រឿងទុកនៅមុខបន្ទប់ជួលមួយកន្លែង រួចចូលទៅដេកនៅក្នុងបន្ទប់ ដោយពុំបានដកសោរចេញពីម៉ូតូឡើយ ក្រោយមកក៏មានជនសង្ស័យ២នាក់ដែលជាអ្នកស្គាល់គ្នា ក្នុងនោះមានម្នាក់ស្នាក់នៅបន្ទប់ជួលក្បែរគ្នាផង បានយកមេសោទៅចាក់ទ្វារបន្ទប់ពីខាងក្រៅជាប់ រួចលួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល។

ហើយខណៈពេលនោះបុរសរងគ្រោះពុំបានស្គាល់មុខជនសង្ស័យទេ ប៉ុន្តែមានអ្នកជិតខាងឃើញ ហើយប្រាប់ឲ្យដឹង ទើបបុរសរងគ្រោះនេះទៅដាក់ពាក្យប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលស្ថិតនៅក្នុងភូមិភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បើតាមនគរបាលបានប្រាប់ថា ជនសង្ស័យខាងលើនោះ ម្នាក់ឈ្មោះ លី ចាន់សុខថា អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

និងម្នាក់ទៀតឈ្មោះ ភួង សារ័ត្ន អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ នគរបាលដដែលបានប្រាប់ទៀតថា ម៉ូតូដែលត្រូវជនសង្ស័យលួចនោះ ម៉ាកហុងដាឌ្រីម ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-3797 ជាកម្មសិទ្ធិរបស់យុវជនម្នាក់ឈ្មោះ កយ ចាន់ថន អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតក្នុងភូមិអន្លង់ព្រីង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ហើយសព្វថ្ងៃស្នាក់នៅបន្ទប់ជួលក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពដដែលបានឲ្យដឹងថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ជនរងគ្រោះបានចតម៉ូតូទុកនៅមុខបន្ទប់ រួចចូលទៅដេកលេងនៅខាងក្នុងបន្ទប់ជួលដោយពុំបានដកសោចេញឡើយ។ ពេលនោះជនសង្ស័យទាំង២នាក់បានយកមេសោទៅចាក់ទ្វារបន្ទប់ជនរងគ្រោះពីខាងក្រៅចាប់ ដើម្បីកុំឲ្យម្ចាស់ចេញមកទាន់ រួចជនសង្ស័យក៏ឡើងជិះម៉ូតូរបស់ជនរងគ្រោះរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ប្រភពដដែលបានបន្តទៀតថា ខណៈពេលនោះជនរងគ្រោះមិនស្គាល់មុខជនសង្ស័យឡើយ តែត្រូវបានអ្នកជិតខាងឃើញ និងស្គាល់ ហើយក៏បានប្រាប់ពីភិនភាគជនសង្ស័យ ទើបជនរងគ្រោះទៅប្តឹងឲ្យនគរបាល ដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។ប្រភពដដែលបន្តទៀតថា បន្ទាប់មកនៅវេលាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ នគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានចុះទៅឃាត់ខ្លួនបាននៅកន្លែងផ្សេងគ្នា ដោយម្នាក់ឃាត់ខ្លួនបាននៅក្នុងភូមិអង្គ និងម្នាក់ទៀតឃាត់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពខាងលើបានបន្តថា បន្ទាប់មកក៏បាននាំខ្លួនជនសង្ស័យទាំង២នាក់ទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ ហើយជនសង្ស័យក៏បានសារភាពថា «ពួកខ្លួនបានឃើញម្ចាស់ចតម៉ូតូទុកមុខបន្ទប់អត់ដកសោ ហើយរវល់តែដេកលេងក្នុងបន្ទប់ ពួកខ្លួនក៏យកមេសោទៅចាក់ទ្វារបន្ទប់ជនរងគ្រោះពីខាងក្រៅជាប់ រួចក៏លួចយកម៉ូតូតែម្ដង។ បន្ទាប់មក បានជិះយកទៅបញ្ចាំនៅម្តុំផ្សារឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានលុយ៧០ម៉ឺនរៀល រួចក៏នាំគ្នាយកមកជក់ថ្នាំ និងស៊ីចាយអស់ទៅហើយ៕

ដកស្រង់ពី៖ កោះសន្តិភាព