Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្នងការនគរបាលខេត្តព្រះសីហនុ ចាត់តាំងកំលាំងនាំយកសង្ក័សី ចុះជួយប្រក់ដំបូលផ្ទះពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៥ខ្នង នៅស្រុកព្រៃនប់

  • បោះពុម្ព

ក្រោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការស្រុក ព្រៃនប់ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានចាត់តាំងកំលាំងនាំយកសង្ក័សី ចំនួន៤៨សន្លឹក ជាអំណោយរបស់លោកស្នងការនគរបាលខេត្ត ចុះជួយប្រក់ដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ១៥ខ្នងផ្ទះ ដែលរងគ្រោះខ្យល់កន្ត្រាក់ ២ភូមិ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមជម្រាបថា គ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់នេះ បានកើតឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ១៥ខ្នងផ្ទះ នៅក្នុងភូមិជ្រលង និងភូមិព្រៃផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕

ដកស្រង់ពី៖ FreshNews