Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់ ករណី​ជូ​ញ​ដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន

  • បោះពុម្ព

កម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះបង្ក្រាបករណីជូញដូរចែកចាយ និងប្រើប្រាស់នូវសាធាតុញៀន ចំនួន ០៣ទីតាំង ដោយបានធ្វើកាចាប់ឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ១៣នាក់ ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ សុខនី ចាន់រី នៅក្នុងភូមិមេប៉ៃ និងនៅចំណុចផ្ទះរបស់ឈ្មោះង៉ែត ម៉ាញ សិ្ថតនៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ក្នុងប្រតិបត្តិការបង្ក្រាបករណីជូញដូរចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ជាព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី និងមានការចូលរួមពីកម្លាំងសមត្ថកិច្ចជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពូជ្រៃ ព្រមទាំងកម្លាំងវរៈសេនាតូចលេខ ៣០៣, នគរបាលការពារព្រំដែនគោក និងមានការចូលរួមពីលោកមេឃុំពូជ្រៃ និងលោកមេភូមិ លោកមេឃុំ លោកមេភូមិមេប៉ៃ លោកមេភូមិពូតាង ។

ជនសង្ស័យ ដែលសមត្ថកិច្ចបានធ្វើកាចាប់ឃាត់ខ្លួន ចំនួន ១៣នាក់ រួមមាន ៖

១. ឈ្មោះ សុខនី ចាន់រី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសិប្បកម្មឈើ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

២. ឈ្មោះ ង៉ែត ម៉ាញ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសិប្បកម្មឈើ មានទីលំនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

៣. ឈ្មោះ ជន ហ៊ួ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិពូតាង ឃុំពូជ្រៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

៤. ឈ្មោះ មាស ថេន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិពូតាង ឃុំពជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

៥. ឈ្មោះ ឈឿន ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិពូតាំង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

៦. ឈ្មោះ វ៉ាន់ ធីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចាម ស្នាក់នៅមិនពិតប្រាកដ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

៧. ឈ្មោះ លី ច្រូច ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកដី ទីលំនៅភូមិពូលូង ឃុំរម្យនា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី ។

៨. ឈ្មោះ ដេត ស៊ាងឌី ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិពូតាំង ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី ។

៩. ឈ្មោះ រ៉ា ចាន់ ត្រា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

១០. ឈ្មោះ គង ឃា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

១១. ឈ្មោះ ម៉ាត់ សុគ្រីយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចាម រស់នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

១២. ឈ្មោះ សំ ប្រុស ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

១៣. ផៃ ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី ។

ជនសង្ស័យទាំង១៣នាក់ មាន១២នាក់ ពិនិត្យឃើញមានសារធាតុញៀនក្នុងខ្លួន លើកលែងតែឈ្មោះ ដេត ស៊ាងឌី ភេទស្រី គ្មានសារធាតុញៀនទេ ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានយកសំណាកជនសង្ស័យទាំង១៣នាក់ ទៅពិនិត្យរកមេរោគកូវីដ-១៩ ជាលទ្ធផលបង្ហាញថា ១២នាក់ អវិជ្ជមាន(-) និង០១នាក់ទៀត វិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត ។ ចំណែកជនសង្ស័យចំនួន០២នាក់ មានឈ្មោះទី១. ដេត ស៊ាងឌី ភេទស្រី អាយុ៤២ឆ្នាំ និងទី២. ឈ្មោះ គង ឃា ភេទប្រុស អាយុ១៥ឆ្នាំ ក្រោយពីបានសួរចម្លើយរួច ត្រូវបានឲ្យធ្វើកិច្ចសន្យាអប់រំ និងដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ។

វត្ថុតាំងដែល កម្លាំងសមត្ថកិច្ច ចាប់យកបាន រួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនចំនួន០៩កញ្ចប់, កញ្ឆាក្រៀមចំនួន៧កញ្ចប់, កាំភ្លើងកែច្នៃប្រើហ្គាសបាញ់គ្រាប់ឃ្លីពីដាងចំនួន៣ដើម, ម៉ូតូចំនួន ៥គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត ។ រីឯ ជនសង្ស័យ១១នាក់ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលស្រុកពេជ្រាដាកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព