Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិស​ប៉ុស្តិ៍​បឹង​ទំពន់​ទី​១ ឃាត់ខ្លួន​ជាងកាត់សក់​ម្នាក់ ឆក់​ទូរ​សព្ទ​ដៃ​បុគ្គលិក​ស្ថានីយ៍ទូរទស្សន៍

  • បោះពុម្ព

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជាងកាត់សក់ ករណីឆក់ទូរស័ព្ទដៃរបស់បុគ្គលិកស្ថានីយ៍ទូរទស្សន៍ CTN នៅចំណុចកន្លែងជួសជុលម៉ូតូ ផ្ទះគ្មានលេខ ផ្លូវ ២០BT ភូមិ សន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ កែវ ស្រីពៅ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ២៣២z ផ្លូវ២០BT ភូមិ សន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកស្ថានីយ៍ទូរទស្សន៍ CTN ។ ចំណែកឯ ជនសង្ស័យឈ្មោះ កែវ ដាវីត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ជាងកាត់សក់ (មានផ្ទុកសារធាតុញៀន) ។

សមត្ថកិច្ច បានបន្តអោយដឹងថា ករណីឆក់ទូរសព្ទដៃ កើតឡើងកាលពីវេលាម៉ោង១៣និង៥០នាទី រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះជួសជុលម៉ូតូ ខណៈជនរងគ្រោះកំពុងរង់ចាំឲ្យជាងដូរសំបកកង់ម៉ូតូខាងក្រោយ ហើយឈរកាន់ទូរសព្ទនៅក្នុងដៃ ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូមកធ្វើសកម្មភាពឆក់យកទូរសព្ទដៃរបស់ជនរងគ្រោះ ហើយបើកម៉ូតូជិះគេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះ ដេញចាប់ទាញម៉ូតូជនសង្ស័យ បណ្ដាលឲ្យដួលម៉ូតូ ស្របពេលនោះ មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ បានធ្វើការល្បាតពួនស្ទាក់ដល់កន្លែងកើតហេតុ ក៏បានឃាត់ខ្លួនជនសង្ស័យ នាំយកមកទីស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។

វត្ថុតាងចាប់យក ៖ ម៉ូតូម៉ាកឡេត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១FV-9274 របស់ជនសង្ស័យ, ទូរសព្ទដៃម៉ាក អាយហ្វ៊ូន ១១ប្រ៉ូម៉េក ពណ៌ស្លែ របស់ជនរងគ្រោះ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព