Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់​បាន​បុរស​ស្រី​៣​នាក់​ក្នុង​បន្ទប់ លុះ​សួរនាំ​បែកធ្លាយ​៦​នាក់ ក្រោយ​គេចខ្លួន​១​ថ្ងៃ

  • បោះពុម្ព

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ជនសង្ស័យប្រុសស្រីចំនួន៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេច រួចគេចខ្លួនបាត់ស្រមោលបានរយៈមួយថ្ងៃ ។

សេចក្តីរាយការណ៍បន្តថា ប្រតិបត្តិការចុះបង្ក្រាបខាងលើនោះ គឺបន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះភ្លាម កម្លាំងសមត្ថ កិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានបើកការស្រាវជ្រាវ និងចុះបង្ក្រាបដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់ នៅត្រង់ចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ប្រភពដដែលបន្តថា បន្ទាប់មក សមត្ថកិច្ចជំនាញក៏ធ្វើការសាកសួរ រហូតបន្តឈានដល់ការចាប់ឃាត់ខ្លួនបក្សពួកបន្ថែមចំនួន៦នាក់ទៀត នៅត្រង់ចំណុចក្បែរវត្តពោធិវ័ន ហៅវត្តអញ្ចាញថ្មី ផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែន។

ក្រោយពីប្រតិបត្តិការណ៍ចុះបង្ក្រាប កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យសរុបចំនួន៩នាក់ ក្នុងនោះមាន ៖ ទី១- ឈ្មោះ ឈុំ ឆារ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល។ ទី២- ឈ្មោះ ថុល សេងលី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល។ ទី៣- ឈ្មោះ នុម វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ទី៤- ឈ្មោះ ពៅ វិសាល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ទី៥- ឈ្មោះ លី សុខថា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅបន្ទាប់ជួយ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ទី៦- ឈ្មោះ យឿន វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ទី៧- ឈ្មោះ ទ្រេត សុខណេត ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ទី៨- ឈ្មោះ ទុំ ប៊ុនថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងទី៩- ឈ្មោះ សាត ចាន់វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។បើតាមកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមជនសង្ស័យទាំងនេះបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿងម៉ាកស៊ុយស័រគីលែត ពណ៌សលាយខៀវ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ 1TZ-9210 ពីជនរងគ្រោះ២នាក់ប្តីប្រពន្ធ នៅត្រង់ចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ខណៈពេលជនរងគ្រោះកំពុងតែជិះម៉ូតូដឹកគ្នាចេញពីកន្លែងធ្វើការក្នុងបំណងជិះត្រឡប់ទៅបន្ទប់ជួលរបស់ខ្លួនវិញ។

សមត្ថកិច្ចបន្តថា បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះបានសម្រេច ក្រុមជនសង្ស័យក៏បាននាំគ្នាជិះគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង ហើយក៏បណ្តាលឲ្យជនរងគ្រោះទាំង២ប្តីប្រពន្ធរងរបួសស្រាល។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចក៏ចុះទៅធ្វើការអន្តរាគមន៍ និងបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ក៏បានបើកការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង រង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕

ដកស្រង់ពី៖ កោះសន្តិភាព