Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់​​ជនសង្ស័យ​ម្នាក់ និង​ម៉ូតូ​១​គ្រឿង ក្នុង​ចំណោម​បក្ខពួក​៤​នាក់ ដែលឆក់​ទូរ​សព្ទ​ដៃ​ស្ដ្រី​ម្នាក់​បាន​សម្រេច

  • បោះពុម្ព

ក្រុមជនសង្ស័យ មានគ្នា៤នាក់ ជិះម៉ូតូ០២គ្រឿង បានធ្វើសកម្មភាពឆក់ទូរសព្ទដៃ១គ្រឿងបានសម្រេច ម៉ាកiPhone11Pro ពីស្ត្រីម្នាក់កំពុងធ្វើដំណើរលើកង់បី ប៉ុន្តែត្រូវបាន បុរសម្ចាស់កង់បី បើកដេញកៀរម៉ូតូ០១គ្រឿង របស់ជនសង្ស័យឲ្យដួល ហើយចាប់បានម្នាក់ ខណៈបក្ខពួក៣នាក់ទៀត រត់គេចខ្លួនបាត់ ។

ហេតុការណ៍ឆក់យកទូរសព្ទដៃនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវ ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវឃាត់ខ្លួនបាន នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈដែលសមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូ១គ្រឿងរបស់ជនសង្ស័យ ម៉ាកហុងដាឌ្រីម ស៊េរី២០២១ ពាក់ស្លាកលេខភ្នំពេញ 1HZ-3257 ។ ចំណែកឯ ទូរសព្ទដៃ០១គ្រឿង របស់ស្ត្រីរងគ្រោះ ត្រូវបាត់បង់ ។

បើតាមសម្ដីរបស់ ស្ត្រីរងគ្រោះ ប្រាប់ថា មុនពេលកើតហេតុ រូបនាង និងកូនស្រី បានជិះម៉ូតូកង់បី ចេញពីម្ដុំវត្តដំបូលខ្ពស់ បំណងទៅស្ថានីយ៍ទូរទស្សន៍ CTN ខណៈកំពុងធ្វើដំណើរ ដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាព លូកដៃមកឆក់ទូរសព្ទពីដៃរបស់គាត់ បានសម្រេច ។ ភ្លាមនោះដែរ ម្ចាស់កង់បី ក៏បន្ថែមល្បឿន ប្រដេញទៅកៀរម៉ូតូមួយគ្រឿងរបស់ជនសង្ស័យ ជិះគ្នា២នាក់ បណ្ដាលឲ្យដួល និងមានបងប្អូនប្រជាពលរដ្ឋជួយចាប់ផងនោះ ទើបចាប់បានជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀត បានរត់ទៅជិះម៉ូតូជាមួយបក្ខពួក២នាក់ទៀត គេចខ្លួនបាត់ ។ ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្ដឹង ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បាននាំខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព