Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បិទ​កាស៊ីណូ​ទីង​ស៊ី​ង ក្រោយ​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ រក​ឃើញ​ករណី​ចាប់​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ជម្រិត​ទារប្រាក់

  • បោះពុម្ព

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចម្រុះ ចុះផ្អាកជាបណ្តោះអាសន្ន អាជីវកម្មកាស៊ីណូ ទីងស៊ីង ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវមិត្តភាព ក្រុមអី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ការផ្អាកជាបណ្តោះអាសន្នការប្រកបអាជីវកម្មរបស់កាស៊ីណូ ទីងស៊ីង នេះគឺបន្ទាប់ពីរកឃើញកាស៊ីណូនេះ មិនបានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹង លេខ៩០៧/២១សជណ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានគតិយុត្តនានា ដែលកំពុងនៅជាធរមានឡើយ ។ ជាក់ស្ដែងយោងតាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ មានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្រិតទារប្រាក់ នៅក្នុងទីតាំងកាស៊ីណូទីងស៊ីងខាងលើ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបបាន តាមបណ្ដឹងរបស់ភាគីជនរងគ្រោះ ។

ហេតុដូច្នេះ អាជ្ញាធរខេត្តព្រះសីហនុ សម្រេចអាជីវកម្មកាស៊ីណូ ទីងស៊ីង ជាបណ្ដោះអាសន្ន ។ ក្នុងអំឡុងពេលនេះ ស្នងការនគរបាលខេត្ត ត្រូវចាត់តាំងកម្លាំងប្រចាំការ គ្រប់គ្រងទីតាំងនោះ ដើម្បីអនុវត្តនីតិវិធី និងទប់ស្កាត់បទល្មើស រង់ចាំក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត ចុះអង្កេតស្រាវជ្រាវករណីនេះបានចប់សព្វគ្រប់ និងមិនអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិ ឬការលក់ ឬការជួល ឬការបញ្ចាំ ឬការធ្វើអំណោយទីតាំងនោះ ទៅជាឱ្យអ្នកដទៃជាដាច់ខាត ដោយត្រូវរង់ចាំការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ និយោជិតរួចរាល់សិន ។ ករណីមិនអនុវត្តតាមការសម្រេចខាងលើ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការច្បាប់ជាធរមាន ៕

ដកស្រង់ពី៖ កោះសន្តិភាព