Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់ ម៉ៅការ​ផ្នែក​ថ្នាំលាប​ផ្ទះល្វែង នៅ​ខេត្តកំពង់ធំ ចេញ​សែក អត់លុយ ត្រូវ​ប៉េអឹម​ចាប់ខ្លួន

  • បោះពុម្ព

បុរសម្នាក់ ជាអ្នកម៉ៅការផ្នែកថ្នាំលាបផ្ទះល្វែង នៅខេត្តកំពង់ធំ បានចេញសែក ដែលមិនមានលុយ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប សហការជាមួយកងកម្លាំងរាជអាវុធហត្ថ ខេត្តកំពង់ធំ ចាប់ខ្លួនតាមដីកាតុលាការ លេខ ៣៨៥៣ ( ច.១) ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។តុលាការចោទប្រកាន់បុរសអ្នកម៉ៅការនេះ ពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន”។

កន្លងមក តុលាការ ក៏បានចេញដីកាបង្គាប់ឱ្យចូលខ្លួន រួចហើយ តែជនត្រូវចោទ មិនព្រមចូលខ្លួននោះទេ។ បុរសនោះ ត្រូវបានបញ្ជូនពីខេត្តកំពង់ធំ មកខេត្តសៀមរាប។ ហេតុការណ៍ចាប់ខ្លួននោះ បានធ្វើឡើង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបរិវេណផ្ទះល្វែង សុខគា ដែលនៅខាងក្រោយធនាគារ អេស៊ីលីដា ក្នុងខេត្តកំពង់ធំ។ ប្រភពពីកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រាប់នៅថ្ងៃទី១៦ ខែធ្នូនេះថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនេះ មានឈ្មោះ លី សុគីម ភេទប្រុស អាយុ ៤០ឆ្នាំ ជាអ្នកម៉ៅការថ្នាំលាបផ្ទះល្វែង ស្ថិតនៅក្នុងភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ កងរាជអាវុធហត្ថ បានរៀបចំកសាងសំណុំរឿង បញ្ជូនបុរសនោះ ទៅតុលាការខេត្ត ហើយចៅក្រម ក៏បានសម្រេចឃុំខ្លួនអ្នកម៉ៅការ ចេញសេតស្អុយនោះ នៅពន្ធនាគារខេត្តសៀមរាប ផងដែរ៕

ដកស្រង់ពី កោះសន្តិភាព