Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ACU ឃាត់ខ្លួន​ ស្នងការ​រង​ខេត្តកំពង់ឆ្នាំង និង​មន្ត្រី​នគរបាល​ម្នាក់​ទៀត ពាក់ព័ន្ធ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក

  • បោះពុម្ព

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឃាត់ខ្លួន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ (ផ្កាយ១) ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន (ស័ក្តិ៥) ប្រធានការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាំមកសាកសួរ និងស្ដាប់ចម្លើយ ពាក់ព័ន្ធករណីរំលោភយកដី ព្រៃលិចទឹក បឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ។

ប្រភពព័ត៌មានគួរអោយទុកចិត្ត បានរាយការណ៍ឲ្យដឹងថា លំនៅដ្ឋានអតីតអភិបាលខេត្ត កំពង់ឆ្នាំង លោក ឈួរ ចាន់ខឿន ចំនួន២ទីតាំងនៅឯ ខេត្តកំពង់ឆ្នាំង ក៏ត្រូវសមត្ថកិច្ចឡោមព័ទ្ធដែរ ។ ព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនជាបន្ត ៕

ដកស្រង់ពី៖ កោះសន្តិភាព