Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ខ្លួន​ប៉ូលិស​ស័ក្តិ​៣ ងួ​ន ផល្លា នាយ​រង​ប៉ុស្តិ៍​ព្រែក​តា​សេក និង​កូនប្រុស បញ្ជូន​ទៅ​តុលាការ ករណីបង្កហិង្សា

  • បោះពុម្ព

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកការស៊ើបសួរលើសំណុំរឿងរបស់ជនសង្ស័យម្នាក់ ជាប៉ូលិសស័ក្តិ៣ ឈ្មោះ ងួន ផល្លា នាយរងប៉ុស្តិ៍ព្រែកតាសេក ក្រោយពីកម្លាំងនគរបាលខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនរូបលោក និងកូនប្រុស បញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តហិង្សាដោយចេតនា បង្ករបួសស្នាម កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីលោក អ៊ីវ ឈុនផេង អធិការរង នៃអធិការដ្ឋានគរបាលខណ្ឌឫស្សីកែវ ទទួលផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ករណីហិង្សានេះ លោកសុំគោលការណ៍ព្រះរាជអាជ្ញា ដើម្បីចាប់ឃាត់ខ្លួនបក្សពួករបស់លោក ងួន ផល្លា ដែលបានព្រួតគ្នា ប្រើអំពើហិង្សាមកលើយុវជនម្នាក់ បណ្ដាលឲ្យរងគ្រោះយ៉ាងធ្ងន់នោះ ដើម្បីយកមកអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ។ សូមជម្រាបថា មានវីដេអូឃ្លីបមួយ ត្រូវបានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាត បង្ហាញពីសកម្មភាពរបស់មន្ត្រីនគរបាល ស័ក្តិ៣ម្នាក់ ដែលគេស្គាល់ថា ជាលោកអនុសេនីយ៍ឯក ងួន ផល្លា នាយរងប៉ុស្តិ៍ព្រែកតាសេក បានប្រើអំពើហិង្សា ដោយព្រួតគ្នាជាច្រើននាក់ វាយមកលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ។

នៅក្នុងឃ្លីបវីដេអូនោះដែរ គេសង្កេតឃើញថា លោក ងួន ផល្លា បានចាប់អោបក្រៀកក ជនរងគ្រោះតែម្នាក់ឯង ឲ្យកូនប្រុសរបស់ខ្លួន និងបក្សពួកជាច្រើននាក់ វាយទាត់ធាក់តាមអំពើចិត្ត មិនតែប៉ុណ្ណោះ គេឃើញប្រពន្ធរបស់លោក ងួន ផល្លា បានយកអំបោះវាយមកលើជនរងគ្រោះផងដែរ ។ ចំណែកកូនប្រុសរបស់លោក ងួន ផល្លា ក៏បានរត់ចេញពីផ្ទះរបស់ខ្លួន លោតមកវាយទាត់ធាក់ជនរងគ្រោះថែមទៀត ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ងួន ផល្លា កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ រង់ចាំការចោទប្រកាន់ រួចបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ បន្តទៀត ៕

ដកស្រង់ពី៖ កោះសន្តិភាព