Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនបាញ់សម្លា.ប់ចិន នៅខេត្តព្រះសីហនុ ​តាមចាប់កន្លះខែ នៅ ៥​ខេត្តរាជធានី ទើបចាប់បាន​

  • បោះពុម្ព

ករណីឃាតកម្ម ចិនបាញ់សម្លា.ប់ចិន នៅក្នុងផ្ទះជួលមួយកន្លែង នៅខេត្តព្រះសីហនុ កាលពី ១៥ថ្ងៃមុន គឺត្រូវបានសមត្ថកិច្ច វែកមុខ តាមចាប់ខ្លួនបានជនជាតិចិនវៀតណាម និងខ្មែរ ៤នាក់ នៅភ្នំពេញ និងនៅខេត្តរតនគិរី។

ជនសង្ស័យពាក់ព័ន្ធឃាតកម្ម ទាំង៤ នាក់ រួមមាន៖ ១.ឈ្មោះ LI HONGBO ហៅ ប៉ូប៉ូ ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ EC6212763 ស្នាក់នៅ ក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជាជនដៃដល់)។ ២.ឈ្មោះ មី ពៅ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ។ ៣.ឈ្មោះ សុខ ស្រីពេជ្រ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនាម័យ ស្នាក់នៅ ក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ៤.ឈ្មោះ ខូ សុភ័ក្ត ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអនាម័យ ស្នាក់នៅ ក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា លទ្ធផលនៃការស្រាវជ្រាវបង្ក្រាបទាំងស្រុងនូវករណី ឃាតកម្មគិតទុកជាមុន និងកាន់កាប់រក្សាទុកប្រើប្រាស់អាវុធដោយខុសច្បាប់នេះ បានកើតឡើង កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរី BLUE SKY ផ្ទះលេខ A252 ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣ និង ៣០នាទី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានពីប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ ថា មានបុរសជនជាតិចិនម្នាក់ ត្រូវបានគេបាញ់សម្លា.ប់ នៅក្នុងបុរី BLUE SKY ផ្ទះលេខ A252 ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ឃើញថា ជនរងគ្រោះ បានដេកស្លា.ប់ នៅក្បែរសាឡុងពូក និងមានស្នាមឈាមហូរលើកម្រាលឥដ្ឋ ហើយមានស្នាមរបួស ត្រូវចុងភ្លៅ ធ្លាយទាំងសងខាង និងមានសំបកគ្រាប់កាទុស ចំនួន ៣គ្រាប់។ ជនរងគ្រោះ មានឈ្មោះ JIKE MUNAI ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើតៈ ០៤.០៣.១៩៨៩ កាន់លិខិតឆ្លងដែនលេខៈ ED៣៦០៣២០០។ ការពិនិត្យកោសល្យវិច្ច័យរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានដឹងថា សពស្លា.ប់ផ្កាប់មុខនៅលើឥដ្ឋ បែរក្បាលទៅទិសខាងត្បូង និងមានឈាមហូរប្រឡាក់ឥដ្ឋ និងមានពូកសាឡុងចំនួនមួយផ្ទាំង គ្របពីលើសាកសព។

ស្ថានភាពសាកសព ពេលសមត្ថកិច្ច ទៅបពិនិត្យ គឺសពរឹង ភ្នែក និងមាត់បិទ។ ក្រចកដៃ-ជើង ឡើងពណ៌ស្វាយ។ សាកសព មានស្នាមរបួសជើងឆ្វេង ចំនួន ២កន្លែង ស្នាមចូលលើឆ្អឹងក្បាលជង្គង់ គ្រាប់បៀមចំនួន ១កន្លែង និងចូលចំហៀងក្បាលជង្គង់ ផ្នែកខាងក្នុង ធ្លាយមកគល់ភ្នៅផ្នែកខាងក្រោយ ចំនួន ១កន្លែង។ ស្នាមរបួសជើងស្ដាំ ចំនួន ១កន្លែង គ្រាប់ចូលចំនួន ១កន្លែង ត្រង់កន្លាក់ជង្គង់ជើងស្ដាំ ធ្លាយទៅភ្លៅខាងស្ដាំផ្នែកខាងក្រោយ។ សមត្ថកិច្ចជំនាញ បានពិនិត្យសព្វសារពាង្គកាយ មិនមានឃើញស្លាកស្នាមអ្វី ក្រៅពីស្នាមគ្រាប់កាំភ្លើង ដូចបានរៀបរាប់ខាងលើឡើយ។ ការពិនិត្យសព ពិនិត្យរាងកាយផ្នែកខាងក្រៅ ដោយពុំបានធ្វើការវះកាត់ (Autopsy) ផ្នែកខាងក្នុងសរីរាង្គឡើយ។ ផ្អែកតាមការពិនិត្យរបស់គ្រូពេទ្យកោសល្យវិច័យ ផ្អែកតាមការពិនិត្យរបស់ការិយាល័យជំនាញបច្ចេកទេស និងវិទ្យាសាស្រ្ត អាចសន្និដ្ឋានបានថា ការស្លា.ប់របស់ជនរងគ្រោះ គឺអំពើឃាតកម្ម (បាញ់សម្លា.ប់)។

ដោយទទួលបានបទបញ្ជា និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងនគរបាលក្រុងព្រះសីហនុ កម្លាំងនគរបាលស្រុកព្រៃនប់ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងប្រើប្រាស់វិធានការជំនាញ ទើបកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ ហើយជនសង្ស័យ និងបក្ខពួក បានរត់គេចខ្លួន ទៅរាជធានី និងទៅខេត្ត។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ព្រឹក ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចជំនាញបានពន្លាតដែនដី តាមចាប់ខ្លួនជនសង្ស័យដល់ខេត្តរតនគិរី ក្រោមការចូលរួមសហការពីកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងសមត្ថកិច្ច ស្រាវជ្រាវចាប់ឃាត់ខ្លួន បានបក្ខពួកជនសង្ស័យ ២នាក់ ជាជនជាតិវៀតណាម។ បន្ទាប់ពីធ្វើការសាកសួរ កងកម្លាំងបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង ២នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ បន្ទាប់មក កម្លាំងសមត្ថកចិ្ច បានបន្តធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនដៃដល់ ២នាក់ (ម្នាក់ជាជនជាតិចិន ភេទប្រុស និងម្នាក់ជាស្រ្តីជនជាតិខ្មែរ) ដែលកំពុងរត់គេចខ្លួន ទៅដល់ខេត្តស្ទឹងត្រែង។

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីផ្តល់ព័ត៌មានស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់ទាំង ២នាក់ តែជនសង្ស័យ បានបន្តរត់គេខ្លួន ទៅខេត្តកំពត។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចក៏បន្តតាមចាប់ខ្លួនជនសង្ស័យដល់ខេត្តកំពត ដោយបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត ស្វែងរកជនសង្ស័យ។ បន្ទាប់មក ជនសង្ស័យ បានព្យាយាមរត់គេចខ្លួន ទៅរាជធានីភ្នំពេញ។ លុះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ព្រឹក ជនសង្ស័យទាំង ២ បានសម្ងំលាក់ខ្លួននៅក្នុងផ្ទះមួយល្វែង ក្នុងបុរីប៉េងហួត បឹងស្នោរ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការលោមព័ទ្ធផ្ទះដែលជនសង្ស័យទាំង២ នាក់ កំពុងសម្ងំលាក់ខ្លួន កម្លាំងសមត្ថកិច្ចយើង បានធ្វើការបង្ក្រាបបានទាំងស្រុង ដោយចាប់ឃាត់ខ្លួន បានជនដៃដល់ទាំង ២នាក់ (បុរសជនជាតិចិនម្នាក់ និងស្រ្តីជនជាតិវៀតណាមម្នាក់) ដែលកំពុងព្យាយាម រត់គេចខ្លួនពីការតាមចាប់របស់កម្លាំងសមត្ថកិច្ចនោះ ។

បន្ទាប់ពីឃាត់ខ្លួន និងសួរនាំតាមនិតីវិធីជំនាញ ជនសង្ស័យទាំង ២នាក់ បានសារភាពថា វត្ថុតាងកាំភ្លើងខ្លី (មធ្យោបាយធ្វើសកម្មភាពបាញ់ជនរងគ្រោះ) និងរថយន្តមួយគ្រឿង ០១គ្រឿង ម៉ាក AUDI A7 ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2AB-0007 (មធ្យោបាយរត់គេចខ្លួន) ពួកវាបានយកទៅលាក់ទុក នៅម្តុំឆ្នេរសមុទ្ររាម ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការស្រុកព្រៃនប់ បាននាំជនសង្ស័យទៅចង្អុលបង្ហាញកន្លែង ដែលវាលាក់កាំភ្លើងខ្លី និងរថយន្ត។ ដូច្នោះជនសង្ស័យ ៤នាក់ ជនជាតិចិនម្នាក់ ជនជាតិវៀតណាម ២នាក់ និងជនជាតិខ្មែរម្នាក់ មានឈ្មោះដូចខាងលើ ពាក់ព័ន្ធឃាតកម្ម ត្រូវចាប់ខ្លួន រួមជាមួយវត្ថុតាង ចាប់យក៖ កាំភ្លើងខ្លី ០១ដើម ម៉ាក CF98-9 ពណ៌ខ្មៅ មានលេខសម្គាល់ៈ 00941908236 បង់កាំភ្លើង ០២ គ្រាប់កាំភ្លើង ១៩គ្រាប់ (9Mmm) បំពង់ផ្ទប់សំឡេង (ស៊ីឡង់) ០១ កូនពិល ០១គ្រឿង រថយន្តមួយគ្រឿងម៉ាក AUDI A7 ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2AB-0007 (មធ្យោបាយរត់គេចខ្លួន)។

ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន ១កញ្ចប់ ស្មើ ៣២,៧២ ក្រាម (សុទ្ធ)។ ប្រភេទថ្នាំគ្រាប់ WY ចំនួន១៥ គ្រាប់ ស្នើ ១,៤៨ ក្រាម(សុទ្ធ)។ កញ្ឆាក្រៀម ចំនួន ១កញ្ចប់ ស្នើ ៧,៤៦ ក្រាម។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រើប្រាស់រយៈពេល ១៥ថ្ងៃ ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អភិបាលខេត្តព្រះសីហនុ និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ដែលពាក់ព័ន្ធ (ខេត្តព្រះសីហនុ,ខេត្តរតនគីរី,ខេត្តស្ទឹងត្រែង,ខេត្តកំពត និងរាជនីភ្នំពេញ) ពិសេសដោយមានសហការល្អ ជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានកណ្តាលសន្តិសុខ ទើបបង្ក្រាបទទួលបានលទ្ធផលដោយជោគជ័យ។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ តាមនីតិវិធី៕

ដកស្រង់ពី៖ កោះសន្តិភាព