Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​១​ខ្នង ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត

  • បោះពុម្ព

លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ១ខ្នង ស្ថិតក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវអគ្គិភ័យឆាបឆេះ នៅវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ។

បន្ទាប់ពីហេតុការណ៍នេះកើតឡើងភ្លាមៗ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាផ្ទាល់ទៅលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីក្រោមឱវាទនាំយករថយន្តទឹក សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចុះជួយពន្លត់គោលដៅកើតហេតុ និងរលត់ទាំងស្រុងនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃដដែល ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អគ្គិភ័យកើតឡើងដោយសារឆ្លងចរន្តអគ្គីសនី ។ ផ្ទះដែលឆេះមានម្ចាស់ឈ្មោះ ជា ឡា ភេទ ស្រី ឣាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបធ្វើស្រែ ៕

ដកស្រង់ពី៖ កោះសន្តិភាព