Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Picture អតីតអនុប៉ុស្តិ៍ប៉ូលិសសង្កាត់ស្រះចក ជួញដូរគ្រឿងញៀន និងបក្ខពួក ត្រូវកាត់ទោសដាក់ពន្ធនាគារ ២-៦ ឆ្នាំ

  • បោះពុម្ព

លោក ហុង សុគុណវឌ្ឍនា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿង.ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលមានជនជាប់សរុបទាំង ៩នាក់ ជាប់ពន្ធនាគារពី ២ឆ្នាំ ដល់ ៦ឆ្នាំ។

ក្នុងនោះ មានម្នាក់ ជាអតីតអនុប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវតុលាការ ផ្តន្ទាទោស ដាក់ពន្ធនាគារ ៥ឆ្នាំ។ជនជាប់ចោទទី១.ឈ្មោះ ហ៊ីង តុលា ភេទប្រុស អាយុ ៤១ឆ្នាំ អតីតអនុប្រធាននប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ ដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ។ ២.ឈ្មោះ សុង ដេត ភេទប្រុស អាយុ ២៣ឆ្នាំ ដាក់ពន្ធនាគារ ៦ ឆ្នាំ។ ចំណែក ៧នាក់ទៀត ត្រូវតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ម្នាក់ៗ ២ឆ្នាំ រួមមាន៖ ១.ឈ្មោះ សាន សីហា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ២.ឈ្មោះ វណ្ណៈ ចាន់ថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

៣.ឈ្មោះ ស សិលា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ៤.ឈ្មោះ រស់ យ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ រត់កង់បី ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ៥.ឈ្មោះ ហុក សុខឡេង ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរ រត់ PassApp ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ៦.ឈ្មោះ សួន បូរ៉ា ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរ កម្មករ ស្នាក់ នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ៧.ឈ្មោះ ទី ចាន់ណាក់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។

សាលក្រមបានផ្តន្ទាទោសជនជាប់ចោទ ៧នាក់ ដែលដាក់ពន្ធនាគារ ក្នុងម្នាក់ៗ ២ឆ្នាំ គឺក្រោមការចោទប្រកាន់ពីបទ.ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ២០៩កញ្ចប់ ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១ និង ១៥ នាទី នៅចំណុចក្តាន់ពីរ R6 តាមផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា កាលវេលាម៉ោង ១១យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញបានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ បើកកិច្ចប្រតិបត្តិការ ចុះធ្វើរដ្ឋាបាលឆែកឆេរ ទីតាំងនៅម្តំផ្លូវរទេះភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ រហូតដលទៅ ៩នាក់។ ក្នុងនោះ មាននាយរងប៉ុស្តិ៍ម្នាក់ ជាប់ពាក់ព័ន្ធដែរ។ កាលណោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចាប់យកវត្ថុតាង រួមមាន៖ គ្រឿងញៀនសរុបចំនួន ២០៩កញ្ចប់ (២០៦កញ្ចប់តូច និង ០៣កញ្ចប់ធំ) ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ១ ដាវកែច្នៃ ១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕

ដកស្រង់ពី៖ កោះសន្តិភាព