ផ្តន្ទាទោសឈ្មួញគ្រឿ.ង.ញៀ.ន.ម្នាក់ដាក់ពន្ធនាគារ២០ឆ្នាំ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
លោក អ៉ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ធ្នូ នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឈ្មួ.ញ.គ្រឿ.ង.ញៀ.នម្នាក់ដាក់ពន្ធនាគារកំណត់២០ ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន៤០លានរៀល ក្រោមការចោទប្រកាន់ពីបទ.ជួញដូរដោយខុសច្បាប នូវសារធាតុញៀន ។
សូមរម្លឹកថា ជនជាប់ចោទមានឈ្មោះ ជា ថៃតាំ ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបករណីជួញញៀនបង្ក្រាប កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោរក រាជធានីភ្នំពេញ ដោយកម្លាំង(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរ:សេនីយ៍ឯក ជាវ វណ្ណា នាយកា រិយាល័យការិយាល័យទី៥ ក្រោមកាសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់និងដកហូតវត្ថុតាងថ្នាំគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ៣កញ្ចប់តូច ស្មើទម្ងន់ ១២៩៤.៣៩ ក្រាម (ជាង១គីឡូ) ។ សាលក្រមបានទុកពេលឲ្យជនជាប់ចោទប្តឹងឧទ្ធរតាមច្បាប់កំណត់ ៕
ដកស្រង់ពី៖ កោះសន្តិភាព