Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រី​មេម៉ាយ​កូន​៤ ស្រែក​សុំ​ជួយ​រក​យុត្តិធម៌ ករណី​មន្ត្រី​នគរបាលម្នាក់​បាញ់​សម្លា.ប់​ប្តី ជាង​១​ឆ្នាំ​មុន

  • បោះពុម្ព

ស្ត្រីមេម៉ាយកូន៤ ដែលប្តីជាជាងកាត់សក់ ត្រូវមន្ត្រីនគរបាលម្នាក់ បា.ញ់ផ្តាច់ជីវិតកាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនោះ គិតមកត្រឹមពេលនេះ អស់រយៈពេលជាង១ឆ្នាំហើយ នៅឡើយ ពុំទាន់ចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់នោះទេ បើទោះបីស្គាល់អត្តសញ្ញាណ ក៏ដោយ ។

ស្ត្រីឈ្មោះ ឆាយ សុខម៉េង ជាប្រពន្ធរបស់ជនរងគ្រោះ រស់នៅភូមិខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានអោយដឹងនៅថ្ងៃទី២០ ធ្នូ ២០២១នេះថា «ក្រុមគ្រួសារនាង រងនូវភាពអយុត្តិធម៌ណាស់ សូមសម្តេចតេជោ ជួយដល់គ្រុមគ្រួសារនាងខ្ញុំផង ។ ខ្ញុំមិនអាចទទួលយកថវិការ ០១ម៉ឺនដុល្លារ របស់ជនបង្កបានទេ នាងខ្ញុំ និងកូនតូចៗ៤នាក់ សង្ឃឹមលើសម្តេចតែមួយគត់ ។ សូមសម្តេច មេត្តាជួយដល់គ្រួសារនាងខ្ញុំផង» ។ សូមរម្លឹកថា នៅម៉ោងជាង១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់ជាជាងកាត់សក់ ត្រូវបានអ្នកជិតខាងបាញ់មួយគ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួន ស្ថិតនៅចំហៀងសាលារៀនទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (មានវីដេអូ នៅខាងក្រោម) ។

ស្ត្រីភរិយាជនរងគ្រោះ ប្រាប់ថា ប្តីរបស់នាងមានឈ្មោះ សុខ សុកេន អាយុ៣៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានប្រពន្ធ និងកូនស្រី៤នាក់ បច្ចុប្បន្នរស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនដៃដល់ឈ្មោះ លី ថាវរី ភេទប្រុស អាយុជាង ២០ឆ្នាំ ជាមន្ត្រីនគរបាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានរត់គេចខ្លួនបាត់ ក្រោយបង្កហេតុ ។ មុនកើតករណីបាញ់ប្រហារ ជនសង្ស័យរូបនេះ មានអតីតភាពជាមន្ត្រីនគរបាលខណ្ឌដូនពេញ ប៉ុន្តែព្រោះការប្រព្រឹត្តខុសនឹងវិន័យ ក៏ត្រូវបានដកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ ។ អ្នកស្រី ឆាយ សុខម៉េង បានឲ្យដឹងថា គ្រួសារអ្នកស្រីបានមកជួលផ្ទះ នៅកន្លែងកើតហេតុខាងលើ ប្រកបមុខរបរកាត់សក់រយៈពេល ២០ឆ្នាំកន្លងមកហើយ ដោយមានកូន ៤នាក់ ។

ចំណែកជនសង្ស័យ បានមកជួលផ្ទះជាប់នឹងផ្ទះជនរងគ្រោះរយៈពេលប្រមាណជាង ៣ខែប៉ុណ្ណោះ ដោយលក់អីវ៉ាន់ចាប់ហួយ និងភេសជ្ជៈ ។ អ្នកស្រី ឆាយ សុខម៉េង ឲ្យដឹងបន្តថា គ្រួសារអ្នកស្រីមិន ដែលមានទំនាស់អ្វីជាមួយជនដៃដល់នោះទេ ដោយកន្លងមកថ្មីៗ នេះ ជនដៃដល់បានអាក់អន់ស្រពន់ចិត្តរឿងចំណីផ្លូវ នៅមុខផ្ទះ ដោយគ្រួសារអ្នកស្រី បានយកម៉ូតូ និងរថយន្តទៅចតមុខផ្ទះជាប់ខាងរបងប៉ាស្ទ័រ ហើយជនដៃដល់រកកន្លែងចតមិនឃើញ ក៏បានប្តឹងទៅខាងសាលាសង្កាត់ ឲ្យចុះមកធ្វើការណែនាំគ្រួសារអ្នកស្រី ។ បន្ទាប់ពីណែនាំ ខាងសង្កាត់រួចមក គ្រួសារអ្នកស្រី ក៏បានឈប់យកម៉ូតូ ឬរថយន្តចតនៅកន្លែងហ្នឹងទៀត ព្រោះខ្លាចមានទំនាស់គ្នាទៅថ្ងៃក្រោយ ។

ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ ប្រាប់ទៀតថា មុនពេលកើតហេតុស្វាមីរបស់ខ្លួន បានអង្គុយផឹកស៊ីជាមួយមិត្តភក្តិ នៅមុខផ្ទះ ។ រហូតដល់ម៉ោងជាង១០យប់ ក៏រៀបចំនឹងចូលផ្ទះស្រាប់ តែឮសំឡេងប្រតាយប្រតប់ឈ្លោះគ្នា ជាមួយនឹងបុរសម្នាក់ដែលស្គាល់ថា ជាអ្នកជិតខាង ។ ក្រោយមានការប្រតាយប្រតប់គ្នា មួយសន្ទុះក្រោយមក ជនដៃដល់ បានកាន់កាំភ្លើងក្នុងដៃបាញ់លើស្វាមីរបស់ខ្លួន បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមតែម្តង ។ បន្ទាប់ពីបាញ់ប្រហារហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល ។ អ្នកនៅកន្លែងកើតហេតុបានកើតការស្លុតចិត្តអាណិតក្រុមគ្រួសារជនរងគ្រោះ ជាពិសេសការស្លាប់របស់ជនរងគ្រោះ បន្សល់ស្ត្រីមេម៉ាយម្នាក់ និងកូនស្រី៤នាក់ នៅតូចៗនៅឡើយឲ្យរស់កំព្រាឪពុក ដែលកូនស្រីទី១ អាយុ១១ឆ្នាំ, កូនស្រីទី២ អាយុ ៩ឆ្នាំ, កូនស្រីទី៣ អាយុ៥ឆ្នាំ, កូនស្រីទី៤ អាយុ១ឆ្នាំ ៕

ដកស្រង់ពី៖ កោះសន្តិភាព