Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនជាប់សង្ស័យ​ទាំង២​នាក់​ជា​មេ​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​បន្តជាប់​ឃុំ​ដដែល

  • បោះពុម្ព

កាលពីរសៀលថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះអង្គសេចក្តី លើសំណុំរឿងល្បែងស៊ីសងដោយខុសច្បាប់ដែលមានមេខ្លោង២នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃ.ស ។

សវនាការនោះមានលោក សាន ប៊ុនធឿន ជាចៅក្រមជំនុំជម្រះ នឹងលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងតំណាងអយ្យការ និងចំពោះមុខជនជាប់ចោទ២នាក់ជាមេបើកល្បែងស៊ីសងខុសច្បាប់ រួមមានមេធាវីការពារក្តីឲ្យជនជាប់ចោទផងដែរ ។សវនាការបានធ្វើឡើងជាសាធារណៈ ដោយបានសាកសួរដេញដោលជនជាប់ចោទតាមនីតិវិធីរហូតដល់ចប់ ទើបចៅក្រមជំនុំជម្រះប្រកាសសាលក្រមផ្តន្ទាទោស លើជនជាបចោទទាំង២នាក់ ម្នាក់ឈ្មោះ សូ សំឡូត ហៅ ឆាយ ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរ ជាមន្ត្រីកងរាជអាវុធ នឹងម្នាក់ឈ្មោះ ហេង វុទ្ធី ភេទប្រុស អាយុ៤១ ឆ្នាំ ដាក់ពន្ធនាគារកំណត់ ម្នាក់១ឆ្នាំ តែទោសនេះតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារ ត្រឹម ៧ថ្ងៃ គិតពីថ្ងៃឃុំខ្លួន ទោសនៅសល់ប៉ុន្មានព្យួរទាំងអស់ ។

នៅពេលលោក សាន ប៊ុនធឿន ចៅក្រមជំនុំជម្រះប្រកាសសាលក្រមនេះបញ្ចប់ភ្លាម លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងបានប្រកាសប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចរបស់ចៅក្រមជំនុំជម្រះនោះ ពោលគឺជនជាប់សង្ស័យទាំង២នាក់ជាមេល្បែងស៊ីសងខុសច្បាប់នៅបន្តជាប់ឃុំដដែល ។សូមជម្រាបថា ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចចេញសាលក្រមឃុំខ្លួនដាក់ពន្ធនាគារ ទៅលើមេល្បែងស៊ីសង២ នាក់ ដើម្បីរង់ចាំការកាត់ទោសលើអង្គសេចក្តី ។ ជនសង្ស័យម្នាក់ឈ្មោះ សូ សំឡូត ហៅ ឆាយ ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរ មន្ត្រីកងរាជអាវុធហ ត្ថ មានទីលំនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។ នឹងម្នាក់ឈ្មោះ ហេង វុទ្ធី ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ ។

កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្តកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកង រាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួ លផ្ទាល់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការឆែកឆេរ នឹងបង្ក្រាបជាក់ស្តែង នៅទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ស្ថិតនៅឃ្លាំងលេខ៥២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ កិច្ចបង្ក្រាបនោះសមត្តកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សជាក់ស្តែងចំនួន៣៧ នាក់ (ប្រុស១៣ នាក់ ស្ត្រី២៤ នាក់) ព្រមទាំងចាប់យកវត្ថុតាងមួយចំនួនដកហូតនៅកន្លែងកើតហេតុដូចមាន ៖១.បៀរលេងរួចនឹងមិនទាន់លេងជាច្រើនហ៊ូរ ២.កម្រាលក្រាលលេងបៀរ៥ ៣.ខ្នើយសម្រាប់អង្គុយចំនួន២៤ ៤.ធុងដែក២ មានប្រាក់ចំនួន២លានរៀល ៥.ម៉ូតូ២គ្រឿង ៦.ម៉ូតូកង់បី១គ្រឿង ។

ចំណែករថយន្តម៉ាកឡង់គ្រីស័រ សេរីទំនើប១គ្រឿង ទូរស័ព្ទដៃ១គ្រឿង នឹងPower Bank ១គ្រឿងជារបស់ឈ្មោះ សូ សំឡូត ហៅ ឆាយ នឹងទូរស័ព្ទ២គ្រឿងទៀតជារបស់ឈ្មោះ ហេង វុទ្ទី ក៏ត្រូវបានសមត្តកិច្ចដកហូត ។ មនុស្សទាំង៣៧ នាក់នោះ ត្រូវបានសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំទៅសាក សួរ នឹងក្រោយពីសាកសួរដោយមានការអនុញ្ញាតិពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង មនុស្ស៣៥ នាក់ ប្រុស១១ ស្ត្រី២៤ នាក់ ត្រូវបានធ្វើការអប់រំ រួចអនុញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយតម្រូវឲ្យធ្វើកិច្ចសន្យាចូលបង្ហាញខ្លួនតាមការកំណត់គ្រប់ពេលវេលានៅពេលតុលាការកោះហៅ ។

ដោយឡែក ចំពោះមនុស្ស២នាក់ ដែលជាមេបើកល្បែងស៊ីសងខុសច្បាប់ មានឈ្មោះ សូ សំឡូត ហៅឆាយ នឹងឈ្មោះ ហេង វុទ្ធី ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ នេះ ដែលសំណុំរឿងនោះក៏បានស្ថិតនៅលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងទទួលបើកការស៊ើបសួរដដែល ។ ក្រោយបើកការស៊ើបសួរតំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ អ្នកបើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំង២នាក់ជាផ្លូវការ ហើយសំណុំរឿងបានដល់ចាត់ទៅលោក សាន្ត ប៊ុនធឿន ចៅក្រមស៊ើបសួរ ។ ចៅក្រមស៊ើបសួរបានសួរចប់ ក៏បើកសវនាការជំនុំ ជម្រះផ្ទាល់ ដោយបានសម្រេចឃុំខ្លួនមេល្បែងស៊ីសងខុសច្បាប់ទាំង២ នាក់ នោះដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការកាត់ទោសលើអង្គសេចក្តី ៕

ដកស្រង់ពី៖ កោះសន្តិភាព