Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ទីបំផុត ! ចាប់​​​​ក្រុម​ចោរលួច​ស្លាក​លេខ​ឡាន​នៅ​បុរី​ហើយ​ រួម​ទាំង​​អ្នកទទួល​ទិញ​​ផង

  • បោះពុម្ព

ទីបំផុត ក្រុមចោរលួចដោះយកស្លាកលេខរថយន្តដ៏កក្រើកត្រឹមតែ១យប់អស់ជិត១០គ្រឿង នៅក្នុងបុរី «ឌីអរ រេស៊ីដេន» (Dr residence) ដែលស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យនោះ ត្រូវបាននគរបាលធ្វើការចាប់ខ្លួនបានចំនួន៤នាក់ហើយ ។

សូមរំលឹក៖ សាហា.វម៉្លេះ! ត្រឹម១យប់ ស៊ីផ្លាកលេខឡានអស់ជិត១០គ្រឿងក្នុងចំណោមនោះ មានម្នាក់គឺជាអ្នកទទួលទិញស្លាកលេខរថយន្តដែលចោរលួចយកទៅលក់ឲ្យ ឬហៅថាអ្នកទទួលផលចោរកម្មម្មផងដែរ។កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាលប៉ុស្តិ៍ចោមចៅទី៣ រួមជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។បានបើកប្រតិបត្តិការបង្រ្កាបនិងចាប់ខ្លួនក្រុមចោរលួចទាំងនេះបានជាបន្តបន្ទាប់កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះរួមមាន១,ឈ្មោះអ៊ុន ប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ(អ្នកលួច)។ ២,ឈ្មោះសិត ដេឌី អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងត្បួង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (អ្នកលួច)។៣,ផាន សុីណា អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (អ្នកលួច)។ ៤,ឈ្មោះសួង សៅនៀវ អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជននេះគឺជាអ្នកទទួលទិញស្លាកលេខរថយន្តនៅពេលចោរលួចយកទៅលក់ឲ្យ ដែលហៅថាជាអ្នកទទួលផលចោរកម្ម)។ នគរបាលខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលចាប់ខ្លួនជនសង្ស័យទាំង៤នាក់នោះ កម្លាំងនគរបាលក៏បានរឹបអូសយកបានស្លាកលេខរថយន្តចំនួន១៤បន្ទះដែលក្រុមនេះ ទើបនិងលួចដោះយកបានពីរថយន្តចំនួន៧គ្រឿងនៅនៅក្នុងបុរី «ឌីអរ រេស៊ីដេន» (Dr residence) កាលពី២ថ្ងៃមុននោះមកវិញផងដែរ។

ពេលនេះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យកំពុងធ្វើការសាកសួរក្រុមជនសង្ស័យខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់។ សូមរម្លឹកថា រថយន្តជិត១០គ្រឿងដែលជារបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរីឌីអរ រេស៊ីដេន (Dr residence) ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ត្រូវបានក្រុមចោរលួចគាស់យកស្លាកលេខទៅបាត់កាលពីវេលាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។ ប្រជាពលរដ្ឋបាននិយាយថារថយន្តរបស់ពួកគាត់ជិត១០គ្រឿងបានចតទុកនៅមុខផ្ទះរៀងៗខ្លួនហើយខណៈពេលដេកលង់លក់ពុំដឹងថាចោរចូលទៅធ្វើសកម្មភាពដោះយកស្លាកលេខតាំងពីពេលណានោះឡើយ។ក្នុងនោះមានរថយន្តម៉ាក Lexus 470 ១គ្រឿង, ម៉ាកLexus 330 ១គ្រឿង ,ម៉ាកព្រូស៣គ្រឿង ,ម៉ាកតូយ៉ូតា តាកូម៉ា១គ្រឿង, និងរថយន្តមិនស្គាល់ម៉ាក១គ្រឿងទៀត ។

ប្រភពដដែលបានបន្តទៀតថា លុះដល់ព្រឹកឡើងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ក្រោយពេលភ្ញាក់ពីដំណេក ទើបដឹងថាបាត់ស្លាកលេខរថយន្តអស់ដោយចោរលួចដោះយកទាំងមុខទាំងក្រោយហើយម្នាក់ៗស្រឡាំងកាំងភ្ញាក់ផ្អើលឆោឡោគ្រប់ៗគ្នា និងពុំដឹងថាទៅរកចោរនៅឯណាឡើយ។បន្ទាប់មកបាននាំគ្នាទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីឲ្យនគរបាលជ័យស្រាវជ្រាវរកក្រុមចោរ។ ដោយឡែកនៅវេលាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ម្ចាស់រថយន្ត កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣។

ដឹកនាំដោយលោកលោកម៉ន វុធី អធិការនគរបាលខណ្ឌ និងមានការចូលរួមដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។បានចុះទៅធ្វើការស្រាវជ្រាវលើករណីនេះដល់ទីតាំងកន្លែងដែលកើតមានសកម្មភាពចោរកម្មលួចស្លាកលរខរថយន្តនោះ ហើយរហូតដល់វេលាល្ងាចថ្ងៃដដែលទើបចាប់ខ្លួនក្រុមចោរបានជាបន្តបន្ទាប់បែបនេះតែម្ដង៕

ដកស្រង់ពី៖ កោះសន្តិភាព