Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សន្តិសុខ ចាប់បានជនសង្ស័យ ផ្លោះរបង​ចូល​ក្នុងផ្ទះ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែប៉ូលិស មិនទទួលយកទេ

  • បោះពុម្ព

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ២នាក់ ត្រូវបានសន្តិសុខយាម នៅក្នុងបឹងកក់ ធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំងពីរនាក់នោះ បានផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋ ដែលទុកចោល ប៉ុនប៉ងលួចទ្រព្យសម្បត្តិ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ហើយ សន្តិសុខបានប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្រះចក។ តែសមត្ថកិច្ចមិនទទួល ដោយលើកហេតុផលថា គ្មានភស្តុតាងជាក់ស្តែង។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១ និង ៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ១១៣ ស្ថិតក្នុងបឹងកក់ ក្បែរតារាងបាល់ទាត់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនសង្ស័យ ដែលសន្តិសុខឃាត់ខ្លួនបាននោះ មានឈ្មោះ ជឹម សំណាង អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរោងចក្រឆ្នាំង សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ សន្តិសុខយាម នៅក្នុងតំបន់បឹងកក់ បានអោយដឹងថា កន្លងមក គាត់បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ នៅក្នុងបឹងកក់ថា មានជនសង្ស័យចំនួន ២នាក់ បានផ្លោះរបងផ្ទះ ឆ្កឹះសោរចូលលួចទ្រព្យសម្បត្តិជាញឹកញាប់ និងឆែកមើលតាមកាមេរ៉ាសុវត្ថិភាពឃើញភិនភាគ ដូចជនសង្ស័យខាងលើ។

សន្តិសុខបន្តថា លុះនៅយប់កើតហេតុ ខណៈពេលដែលក្រុមសន្តិសុខ កំពុងតែល្បាតក្នុងតំបន់ខ្លួនយាមនោះ ក៏ប្រទះឃើញជនសង្ស័យចំនួន ២នាក់ បានផ្លោះរបង ចូលផ្ទះប្រជាពលរដ្ឋបិទទ្វារទុកចោល ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ក៏នាំគ្នាព័ទ្ធចាប់បានជនសង្ស័យម្នាក់ឈ្មោះ ជឹម សំណាង និងម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើហើយ ក្រុមសន្តិសុខ ក៏បានឆែកឆេរខ្លួនជនសង្ស័យ ហើយក៏រកឃើញមានថ្នាំ.ញៀនមួយកញ្ចប់តូច ដែកកេស កែច្នៃ ០១ដើម និងឧបករណ៍ជក់គ្រឿង.ញៀន ០១ឈុតផងដែរ។ ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យបានសារភាពថា «ខ្លួនបានផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋនៅក្បែរៗនោះ បានចំនួន ២ដងហើយ ហើយនៅយប់កើតហេតុនេះ រូបគេ និងបក្សពួក ក៏បានផ្លោះរបងចូលប៉ុនប៉ង រកលួចទ្រព្យសម្បត្តិពិតមែន តែមិនបានលួចផង ក៏ត្រូវសន្តិសុខឃាត់ខ្លួនតែម្តង។ ក្រោយមក ក្រុមសន្តិសុខ ក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួចក៏ប្តឹងសមត្ថកិច្ច អោយទទួលយកទៅចាត់ការតាមនីតិវិធី។ ប៉ុន្តែសមត្ថកិច្ចមូលដ្ឋាន បានបដិសេធ មិនទទួលយកជនសង្ស័យ និងបានលើកហេតុផលថា មិនមែនជាបទល្មើសជាក់ស្ដែង និងគ្មានអ្នកណាប្តឹង ទើបសមត្ថកិច្ច គ្រាន់តែអប់រំ ហើយក៏អោយត្រលប់ទៅផ្ទះវិញទៅ៕

ដកស្រង់ពី៖ កោះសន្តិភាព