Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​ផ្កាយ​១ ស្រេង សុខា អតីត​ស្នងការ​រង​ខេត្តកណ្តាល

  • បោះពុម្ព

អតីតស្នងការរងនគរបាលខេត្តកណ្តាល លោកផ្កាយ១ ស្រេង សុខា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល រស់ ផុនចាន់និមល ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនដាក់ពន្ធនាគាររយៈពេល ០១ឆ្នាំ ០៦ខែ ពីបទ ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលទើបបែកធ្លាយដល់អ្នកសារព័ត៌មាន នាពេលថ្មីៗនេះបានអោយដឹងថា ជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ នគរបាល កម្រិតវប្បធម៌ បរិញ្ញាបត្រជាន់ខ្ពស់ ទីកន្លែងកំណើត នៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្ន នៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ឪពុកឈ្មោះ ស្រេង ស្រី (ស) ម្តាយឈ្មោះ ឆាយ ស៊ាមលី (រ) ប្រពន្ធឈ្មោះ សាផន សុម៉ូរីសង្វា (រ) មានកូន ០២នាក់ ទោសពីមុនគ្មាន ។

ដីកាដដែល បញ្ជាក់ថា ជនជាប់ចោទ ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល ០១ឆ្នាំ ០៦ខែ ពីបទ ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសស្របតាមបញ្ញត្តិ មាត្រា២៥៣ នៃច្បាប់ភូមិបាល ។ គួរឲ្យដឹងដែរថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា (អតីត)ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្ន ។

ការសម្រេចផ្អាកការងារ ជាបណ្តោះអាសន្ននេះ ក៏ដោយសារ អតីតស្នងការរងខេត្តកណ្តាលរូបនេះ មានរឿងអាស្រូវ ជាច្រើន រួមបញ្ចូលទាំង ហ៊ានយកឈ្មោះលោក ម៉ៅ ភិរុណ ទៅគំរាមមេឃុំរការខ្ពស់ បញ្ជាអោយស៊ីញ៉េ រឿងដីបឹងទទឹងថ្ងៃ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន, សម្ញែងទ្រព្យសម្បត្តិ, ចំណាយលុយអោយអនុរដ្ឋលេខាធិការម្នាក់ រត់ការយកតំណែងជាអគ្គាធិការរង, អង្គភាពប្រឆាំងអំពើពុករលួយ(ACU) កោះហៅសាកសួរ, បំពានច្បាប់ ទៅហែកដីកា ដែលតុលាការបិទផ្អាកមិនអោយដំណើរការផ្ទះសំណាក់ ជាដើម ៕

ដកស្រង់ពី៖ កោះសន្តិភាព