Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​តាម​ចាប់បាន​ហើយ ​ជនសង្ស័យដែល​ចាក់​សម្លាប់​ស្ត្រី​ចិន​ម្នាក់ កាលពី​០៣​ថ្ងៃមុន

  • បោះពុម្ព

កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវឃាត់បានហើយ ជនសង្ស័យជាឃាតករ ជនជាតិចិនម្នាក់ ដែលបានចាក់សម្លា.ប់ស្ត្រីជនជាតិចិនដូចគ្នា កាលពី៣ថ្ងៃមុន ។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ១៣ ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។ មន្ត្រីនគរបាល បានប្រាប់ថា ជនសង្ស័យឈ្មោះ សាវ វិន (Xiao Wen) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរប្រធានផ្នែកដេរ ស្នាក់នៅក្នុងរោងចក្រហ្គោលដិនហ្គ្រេស ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ.. នគរបាល ដកហូតយកបានកូនកាំបិត ច្នៃចំនួន ០១ដើម ។ ចំណែកស្ត្រីរងគ្រោះ ដែលត្រូវចាក់សម្លា.ប់ឈ្មោះ ឌៀង លី (Ding Li) ភេទស្រី អាយ៣៧ឆ្នាំ ជនជាតិចិន មុខរបរប្រធានរោងចក្រ ហ្គោលដិនហ្គ្រេស កាន់លិខិតឆ្លងដែនលេខ.. ស្នាក់នៅក្នុងរោងចក្រនោះដែរ ។

មន្ត្រីនគរបាល បានប្រាប់ឲ្យដឹងបន្តថា អំពើឃា.តកម្ម បានកើតឡើងកាលពីវេលាម៉ោង២៣និង២៥នាទីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅរោងចក្រហ្គោលដិនហ្គ្រេសនោះ តែម្ដង ។ ដោយនៅមុនពេលកើតហេតុ ជនដៃដល់ បានចេញទៅផឹកស៊ី នៅខាងក្រៅ លុះពេលត្រឡប់មកដល់រោងចក្រវិញ ក៏បានឈ្លោះប្រកែកគ្នា ខ្លាំងៗ ជាមួយជនរងគ្រោះ ប៉ុន្តែត្រូវបានឈ្មោះ សេម យី ភេទប្រុស អាយុ៦៧ឆ្នាំ ត្រូវជានាយករោងចក្រ និងអ្នកនៅបន្ទប់ក្បែរគ្នា បានចេញមកឃាត់ ព្រមទាំងចាប់បំបែកគ្នាចេញ ឲ្យចូលទៅដេកក្នុងបន្ទប់រៀងៗខ្លួន ។ ប្រភពដដែល បានបន្តទៀតថា រហូតដល់ពេលកើតហេតុ ជនសង្ស័យបាននិយាយថា ជនរងគ្រោះបានជំពាក់លុយរូបគេ ហើយជនរងគ្រោះ ក៏បានឆ្លើយតបវិញថា អញមិនបានជំពាក់លុយឯងទេ ។ ដែលជាហេតុ ធ្វើឲ្យជនសង្ស័យខឹង ក៏បានកាន់កូនកាំបិតច្នៃ ស្ទុះចេញពីក្នុងបន្ទប់ ទៅចាក់ជនរងគ្រោះដែលកំពុងឈរនៅមុខបន្ទប់ ពីក្រោយខ្នង មួយកាំបិតជាប់កូនកាំបិតនៅខ្នង ត្រង់បោះដៃផុត ។ បណ្តាលអោយជនរងគ្រោះ ដួលផ្កាប់មុខ ទៅលើបេតុង ហើយជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់មកលោកនាយករោងចក្រ និងអ្នកធ្វើការជាមួយ បានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសង្គ្រោះបន្ទាន់ ។

ប្រភពខាងលើ បានបន្ថែមថា ប៉ុន្តែជាអកុសល ព្រោះតែរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះ បានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង ហើយឈ្មោះ ហែម ផល្លី តំណាងឲ្យជនរងគ្រោះ ក៏បានមករាយការណ៍ ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស និងនគរបាលខណ្ឌដង្កោ ។ ក្រោយមក មន្ត្រីនគរបាលខណ្ឌដង្កោ ក៏បានរាយការណ៍ទៅការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យតុលាការ ចុះទៅធ្វើកោសល្យវិច័យ ។ រួចយកសពទៅតម្កល់នៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីប្រគល់ជូនសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ ។ មន្ត្រីនគរបាល បានបញ្ជាក់ថា លុះដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវឃាត់បាន ជនសង្ស័យខាងលើ នៅស្រុករមាសហែក ខេត្តស្វាយរៀង យកមកធ្វើការសាកសួរ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព