Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឈ្មួញ​គ្រឿងញៀន ២​នាក់ ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត ពិន័យ​ម្នាក់ ៥០​លាន​រៀល និង​ថ្នាំញៀន​ជាង ១៦​គីឡូក្រាម ត្រូវ​កម្ទេចចោល​

  • បោះពុម្ព

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស លើជនជាប់ចោទ ២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និងតម្រូវឲ្យបង់ប្រាក់ ចូលថវិការរដ្ឋ ម្នាក់ ៥០លានរៀល ពីបទ.ដឹកជញ្ជូន និងជួញដូរនូវសាធាតុញៀន ដោយខុសច្បាប់ ប្រមាណជាង ១៦គីឡូក្រាម។

ជនជាប់ចោទម្នាក់ ឈ្មោះ សឿង ធាវ៉ា ភេទប្រុស អាយុ ៣៧ ឆ្នាំ និងម្នាក់ទៀត ឈ្មោះ អឿង ឌីចាន់ណា ភេទប្រុស អាយុ ៣៧ឆ្នាំ។ សូមរម្លឹកថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២២ និង ៣០នាទី នៅចំណុចផ្លូវសាធារណ: លេខ ១៦៣ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងសមត្តកិច្ចជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដឹកនាំដោយលោកនាយករង សឿង ណុល មានការសម្របសម្រួលពីលោ សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌទួលគោក បានបើកកិច្ចប្រតិបត្តិការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿងញៀន។

ជាលទ្ធផល គោលដៅទី១. ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សឿង ធាវ៉ា និងចាប់យកវត្ថតាង រួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ប្រហែលកន្លះគីឡូក្រាម។ បន្ទាប់មក សមត្តកិច្ច បានបន្តទៅឆែកឆេរគោលដៅទី២ នៅវេលាម៉ោង ៩ និង ៣០នាទី ព្រឹកថ្ងៃទី៣ ខែមសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខ៣៣C ផ្ទះលេខ២៥Z ផ្លូវលេខ២៥១ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អឿង ឌីចាន់ណា ក្នុងនោះ សមត្តកិច្ចចាប់យកវត្ថុតាង មាន៖ ម្សៅសថ្លា សង្ស័យថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE) ១៦ ដុំ ទម្ងន់ប្រហែល ១៦គីឡូក្រាម។ ក្រោយបញ្ចប់ប្រតិបត្តការនោះ សមត្ថកិច្ច បានពីធ្វើតេស្ត និងថ្លឹងរួចរាល់ ឃើញថា គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) សរុប ទម្ងន់សុទ្ធ ១៦ គីឡូ ៤៧៨,៧៧ ក្រាម។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងដំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

ដកស្រង់ពី៖ កោះសន្តិភាព